បណ្តាញសង្គម

កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ក្រោយពីបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន ២៥០នាក់ ទៅកាន់ខេត្តពោធិ៍សាត់។

អាន​បន្ត៖ កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់...

ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤

(ភ្នំពេញ)៖ នៅក្នុងឱកាសបើកសម័យប្រជុំប្រជុំវិសាមញ្ញ នីតិកាលទី៤ ព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

អាន​បន្ត៖ ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅសម័យប្រជុំវិសាមញ្ញ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដោយអំពាវនាវដល់សប្បុរសជនបន្តចូលរួមបរិច្ចាគថវិកា និងសម្ភារៈ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួប ១៦១...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមីនា...

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

អាន​បន្ត៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril...

ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,២៥០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,១៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀល ក្នុង១លីត្រ៕

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្ម៖ តម្លៃសាំងធម្មតាត្រូវលក់តម្លៃ ៤,២៥០រៀល និងម៉ាស៊ូតលក់តម្លៃ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែមីនា...

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែមីនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០...

សមាគមត្រកូលលីមនៅកម្ពុជា ជូនដំណឹងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា មិនមានទំនាក់ទំនងអ្វី ជាមួយសមាគមនោះឡើយ (Video inside)

(ភ្នំពេញ)៖ សមាគមត្រកូលលីមនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញលិខិតជូនដំណឹង ដោយបានបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា មិនមានទំនាក់ទំនងអ្វី ជាមួយសមាគមត្រកូលលីមនៅកម្ពុជានោះឡើយ ហើយសមាគមសូមបដិសេធមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវនោះទេ។

អាន​បន្ត៖ សមាគមត្រកូលលីមនៅកម្ពុជា ជូនដំណឹងថា...

វិទ្យាស្ថានបណ្តុះបណ្តាលខេត្តព្រៃវែង ប្រកាសជ្រើសរើសយុវជនក្រីក្រ និងយុវជនមានពិការភាព ចូលរៀនជំនាញជំហានទី២ ជាង៤០០នាក់

(ព្រៃវែង)៖ នាដើមខែមីនា ឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពចំនួនជាង ៤០០បន្ថែមទៀត ក្នុងខេត្តព្រៃវែង ដើម្បីចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ដោយឥតគិតថ្លៃ។

អាន​បន្ត៖ វិទ្យាស្ថានបណ្តុះបណ្តាលខេត្តព្រៃវែង ប្រកាសជ្រើសរើសយុវជនក្រីក្រ...

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

អាន​បន្ត៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមីនា...

រដ្ឋបាលខណ្ឌចំការមន ជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពូងទី២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅបណ្តោយផ្លូវលេខ៤៦៤ ក្នុងភូមិ១ និងភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

អាន​បន្ត៖ រដ្ឋបាលខណ្ឌចំការមន ជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ៤៦៤...

មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ចេញប្រកាសព័ត៌មានពាក់ព័ន្ធសំណង់ «មហាកុដិ» នៅវត្តថ្មី ដែលសាងសង់ខុសរចនាបថខ្មែរ! ព្រះសង្ឃ​ យល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា

(កំំពង់ចាម)៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធសំណង់ «មហាកុដិ» នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ដែលសាងសង់ខុសរចនាបថខ្មែរ ក្រោយព័ត៌មាន និងរូបភាពកុដិនេះត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។

អាន​បន្ត៖ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ចេញប្រកាសព័ត៌មានពាក់ព័ន្ធសំណង់ «មហាកុដិ»...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

គ.ជ.ប សម្រេចប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាទាំងភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អាន​បន្ត៖ គ.ជ.ប...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕