បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្សត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

(ទីក្រុងហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣៤ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។ ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន១១ លើក បង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាព របស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

អាន​បន្ត៖ សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពី លទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ឱ្យដឹងថា ក្រោយពីគណៈកម្មការ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបានចូលរួមប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។

អាន​បន្ត៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពី លទ្ធផលដំណាក់កាលទី១...

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលជំនួបរវាងសម្តេចធិបតី និងប្រធានក្រុមហ៊ុន Sunwah Group

(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

អាន​បន្ត៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មាន...

ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី (Video inside)

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល៤ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងការងារ ប្រាប់សហគ្រាស គ្រឹះស្ថានទាំងអស់ ឱ្យអនុញ្ញាតឱ្យកម្មករនិយោជិត...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួស

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD បង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង២នាក់ទៀតរបួស។

អាន​បន្ត៖ តំណាងអយ្យការ សម្រេចចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបើករថយន្ត ALPHARD...

ក្រសួងសុខាភិបាល ណែនាំ ១៤ចំណុចដល់ប្រជាពលរដ្ឋ ក្នុងការពារ និងថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន ដែលអាចឱ្យបុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

អាន​បន្ត៖ ក្រសួងសុខាភិបាល ណែនាំ ១៤ចំណុចដល់ប្រជាពលរដ្ឋ ក្នុងការពារ និងថែរក្សាសុខភាព...

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង (Video inside)

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។

អាន​បន្ត៖ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី...

ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមេសា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,១០១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០៤៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ដកស្រង់ពី៖Fresh New

ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១០៦ ទុនសរុបប្រមាណ ២.២ពាន់លានដុល្លារ

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

អាន​បន្ត៖ ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១០៦ ទុនសរុបប្រមាណ...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែមេសា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧...

គ.ជ.ប បង្ហាញលទ្ធផលការចុះកម្មសិក្សារបស់និសិ្សត ១១រូប មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីស្តីការ គ.ជ.ប

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបនិសិ្សតចំនួន ១១រូប ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ជា ធីរិទ្ធ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាន​បន្ត៖ គ.ជ.ប បង្ហាញលទ្ធផលការចុះកម្មសិក្សារបស់និសិ្សត ១១រូប...

«កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន រកជើងឯកប្រចាំឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ «កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងព័ត៌មាន នឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាននឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ដែលស្រាវជ្រាវ និងសរសេរដោយលោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្ដីការក្រសួងព័ត៌មានផ្ទាល់។

អាន​បន្ត៖ ក្រសួងព័ត៌មាន នឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕