បណ្តាញសង្គម

ក្រសួងវប្បធម៌ ប្រកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ, សិស្សក្រីក្រទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈនេះតទៅ នៅទីតាំងចំនួន១៣ ក្នុង៨ រាជធានី-ខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ក្បួនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្និត។

អាន​បន្ត៖ ក្រសួងវប្បធម៌ ប្រកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ,...

ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានពីស្ថានភាពគុណភាពខ្យល់ និងវិធានការទប់ស្កាត់ការបំពុលខ្យល់, គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា របបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ ក្រសួងបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយ ត្រួតពិនិត្យគុណភាពខ្យល់បំពាក់នៅទូទាំងប្រទេសចំនួន៥១ទីតាំង។

អាន​បន្ត៖ ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មានពីស្ថានភាពគុណភាពខ្យល់...

EDC ជូនដំណឹង ពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមករា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹង ពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ ខណៈអ្នកជាសះស្បើយ ៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៤នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់...

ក្រសួងធនធានទឹក៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

អាន​បន្ត៖ ក្រសួងធនធានទឹក៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក...

និយ័តករបរធនបាលកិច្ច ផ្ដល់អាជ្ញាបណ្ណប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចដល់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានជូនដំណឹងដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

អាន​បន្ត៖ និយ័តករបរធនបាលកិច្ច...

ក្រសួងការងារ ចេញសេចក្ដីប្រកាសស្ដីពី ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាស ប្រកាសស្តីពី ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ដែលមានចំនួន២៣ថ្ងៃ។

អាន​បន្ត៖ ក្រសួងការងារ ចេញសេចក្ដីប្រកាសស្ដីពី ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល...

រដ្ឋបាលជលផល ជូនដំណឹងពីរដូវត្រីត្រូវជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនអំពីរដូវត្រីត្រូវជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ។

អាន​បន្ត៖ រដ្ឋបាលជលផល ជូនដំណឹងពីរដូវត្រីត្រូវជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១​...

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មាន ក្រោយសវនាការសំណុំរឿងជួញដូរគ្រឿងញៀន, ឧក្រិដ្ឋជន២នាក់ ត្រូវដាក់ពន្ធនាគារ ខណៈអ្នករត់ម៉ូតូឌុបម្នាក់ដែលមិនពាក់ព័ន្ធរួចផុតពីការចោទប្រកាន់

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសំណុំរឿងទាក់ទិននឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៤៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨ «ក១» ក្រ១១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនត្រូវចោទចំនួន៣នាក់ គឺ៖

អាន​បន្ត៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មាន...

ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម សង្គម ស៊ីវិល រួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា

(ភ្នំពេញ)៖ ក្រុមយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិក សមាជិការបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ជាចរិកនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឱ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។

អាន​បន្ត៖ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម សង្គម...

គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលទស្សនកិច្ចរបស់ប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ លោក លី ស៊ូឡី មកចូលរួមពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅកម្ពុជា

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ ប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ លោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

អាន​បន្ត៖ គណបក្សប្រជាជនកម្ពុជា ប្រកាសលទ្ធផលទស្សនកិច្ចរបស់ប្រតិភូបក្សកុម្មុយនីស្តចិន...

គ.ជ.ប ប្រកាសពីកិច្ចប្រជុំជាមួយបក្សនយោបាយពីការរៀបចំកម្មវិធីស្មើភាព សម្រាប់ផ្សាយតាមវិទ្យុ-ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា «គណៈកម្មការសម្របសម្រួល»

អាន​បន្ត៖ គ.ជ.ប ប្រកាសពីកិច្ចប្រជុំជាមួយបក្សនយោបាយពីការរៀបចំកម្មវិធីស្មើភាព...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងជើងកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមករា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក

(សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើប្រាស់ហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។

អាន​បន្ត៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន...

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៥-២០ ខែមករា ខេត្តជាប់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន មានអាកាសធាតុចុះត្រជាក់ នៅពេលព្រឹក សូមថែរក្សាសុខភាព !

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖

* សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖

* សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី

* ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

៣-តំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

* រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។

ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ដកស្រង់ពី៖Fresh New

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ ខណៈអ្នកជាសះស្បើយ ៦នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់ ខណៈជាអ្នកជាសះស្បើយ ៦នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់...

ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ និងជូនដំណឹងឲ្យបំពេញកាតព្វកិច្ចជាធរមាន

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទូយសិទ្ធិសេរីភាព ក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គមិនមែនរដ្ឋាភិបាល។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ រកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា...

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ជូនដំណឹងពីលទ្ធផលប្រឡងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(ភ្នំពេញ)៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងអំពីលទ្ធផលប្រឡងអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានភា្ជប់បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ស្ថាពរ និងបម្រុង។

អាន​បន្ត៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕