បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី៦៩» នៅទីក្រុងបាងកក, អ្នកចង់ចូលរួមសូមទាក់ទងស្ថានទូតថៃប្រចាំកម្ពុជា

(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ លើកទី ៦៩» (The 69th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី២១ - ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។នៅក្នុងពិព័រណ៍នេះនឹងមានការដាក់ បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈសំរាប់ផលិតគ្រឿងអលង្ការជាច្រើន ប្រភេទដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

អាន​បន្ត៖ ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ...

រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ តាមការណែនាំ

(ភ្នំពេញ)៖ ក្រោយចេញសេចក្ដីណែនាំពីការគ្រប់គ្រងសំរាម សំណង់រឹង នៅរាជធានីភ្នំពេញ អំពីការញែក ការវេចខ្ចប់ ទុកដាក់ និងការបញ្ចេញសំរាមសំណល់រឹង ហើយហាក់មិនមានប្រសិទ្ធភាពនោះ, រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីការផាកពិន័យចំពោះការទុកដាក់សំរាម មិនបានត្រឹមត្រូវតាមការណែនាំ។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងយុត្តិធម៌ ជូនដំណឹងពីការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ រួមមាន៖

អាន​បន្ត៖ ក្រសួងយុត្តិធម៌ ជូនដំណឹងពីការរៀបចំសន្និសីទសារព័ត៌មាន...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្តលើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែម ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។

អាន​បន្ត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងពីការបន្តលើកលែងពន្ធ...

ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅ អាហារ ឬរៀបចំកិច្ចប្រជុំ-សិក្ខាសាលាផ្សេងៗ

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

អាន​បន្ត៖ ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់...

ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅ អាហារ ឬរៀបចំកិច្ចប្រជុំ-សិក្ខាសាលាផ្សេងៗ

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

អាន​បន្ត៖ ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ ខណៈអ្នកជាសះស្បើយ២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ២នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់...

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧ ខែមករា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧...

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងថា កម្ពុជាគ្មានកិច្ចព្រមព្រៀងបញ្ជូនពលករទៅអ៊ីស្រាអែល ខណៈដែលមានការប្រកាសរើសទៅអ៊ីស្រាអែល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។

អាន​បន្ត៖ ក្រសួងការងារ ចេញសេចក្តីជូនដំណឹងថា...

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីណែនាំ ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ខណៈដែរការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា។

អាន​បន្ត៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីណែនាំ...

រដ្ឋបាលខេត្តក្រចេះ ជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវលេខ៧៣ក្រចេះ ឆ្លូង

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងម្ចាស់យានយន្តធុនធំគ្រប់ប្រភេទដែលធ្វើ ដំណើរតាមដងផ្លូវជាតិលេខ៧៣ ក្រចេះ ឆ្លូង ជ្រាប់ថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គ្រប់រថយន្ដធុនធំត្រូវផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៧៣ ជាបណ្ដោះអាសន្ន សូមបង្វែរចរាចរណ៍ទៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល)វិញ។

អាន​បន្ត៖ រដ្ឋបាលខេត្តក្រចេះ ជូនដំណឹង...

BREAKING: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម។

អាន​បន្ត៖ BREAKING: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១១នាក់ ខណៈអ្នកជាសះស្បើយគ្មាន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១១នាក់...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ ៥នាក់។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៥ ខែមករា ខាងមុខនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

អាន​បន្ត៖ គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការរៀបចំបញ្ជីបោះឆ្នោតដំបូង...

Fresh News ប្រកាសផ្តល់អាហាររូបករណ៍៥០កន្លែង លើជំនាញ៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជួយដល់សិស្សានុសិស្សក្រីក្រ ដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ បណ្តាញព័ត៌មាន Fresh News សូមប្រកាសផ្ដល់អាហាររូបករណ៍ចំនួន៥០កន្លែង លើមុខជំនាញចំនួន៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

អាន​បន្ត៖ Fresh News ប្រកាសផ្តល់អាហាររូបករណ៍៥០កន្លែង លើជំនាញ៧មុខ...

កម្ពុជាទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៣ (Video inside)

(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។

អាន​បន្ត៖ កម្ពុជាទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕