បណ្តាញសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ម្សិលមិញមានពលរដ្ឋខ្មែរចូលប្រទេស តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ២៧,៩៤៦នាក់

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៧,៩៤៦នាក់។

អាន​បន្ត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ម្សិលមិញមានពលរដ្ឋខ្មែរចូលប្រទេស...

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាមម្នាក់ៗ២០ឆ្នាំ

(ភ្នំពេញ)៖ សាលាដំបូរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម។

អាន​បន្ត៖ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា...

រដ្ឋបាលខេត្តព្រះវិហារ៖ ពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយព័ត៌មាននោះឡើយ

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ថា អាជ្ញាធរពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយរបស់ព័ត៌មានមួយចំនួននោះឡើយ។

អាន​បន្ត៖ រដ្ឋបាលខេត្តព្រះវិហារ៖ ពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់...

ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត» រយៈពេល ៤ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប

(សៀមរាប)៖ រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។

អាន​បន្ត៖ ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត»...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត» ក្រោមអធិបតី លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អាន​បន្ត៖ ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន...

ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។

អាន​បន្ត៖ ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា...

រសៀលនេះ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យសញ្ញាសម្គាល់ Logo និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

អាន​បន្ត៖ រសៀលនេះ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះបក្សនយោបាយជាអក្សរពេញ អក្សរកាត់...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា ស្ថិតក្នុងភូមិសាស្ត ឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស

(កំពង់ចាម)៖ ថ្មីៗនេះ មានបាតុភាពកើតឡើងនូវទំនាស់ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លើករណីនៃការទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ន ដែលបណ្តាលមកពីប្រជាពលរដ្ឋបានទន្ទ្រានប្រើប្រាស់អាស្រ័យ៍ផលដីក្នុងអាងមេទឹកភ្ទា តាំងពីក្រោយ ឆ្នាំ១៩៧៩ ហើយចេះតែរីករាលដាល នឹងមានករណីលក់-ទិញបន្តគ្នាថែមទៀតផង។

អាន​បន្ត៖ រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា...

រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ»...

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃសន្និបាតរយៈពេល២ថ្ងៃ ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ»

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះបានបង្ហាញ លទ្ធផលនៃសន្និបាតរបស់ខ្លួន ដែលធ្វើឡើងរយៈពេល២ថ្ងៃ នាថ្ងៃ២៨-២៩ ខែមីនា ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ»។

អាន​បន្ត៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃសន្និបាតរយៈពេល២ថ្ងៃ ក្រោមមូលបទ...

សាលាដំបូងខេត្តកំពង់ស្ពឺ អនុវត្តដីកាចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជន៣នាក់ ដែលរួមគំនិតក្បត់ ហើយផ្តន្ទាទោសចំនួន៧ឆ្នាំ

(កំពង់ស្ពឺ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការអនុវត្តដីកាចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជន៣នាក់ ដែលរួមគំនិតក្បត់។

អាន​បន្ត៖ សាលាដំបូងខេត្តកំពង់ស្ពឺ អនុវត្តដីកាចាប់ខ្លួន និងឃុំខ្លួនពិរុទ្ធជន៣នាក់...

ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ និងរដ្ឋបាលរាជធានី-ខេត្ត ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម

(ភ្នពេញ)៖ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម រួមមាន៖ ការងារអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋនិងគ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងសញ្ជាតិ ក្រសួងមហាផ្ទៃបានណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត និងចាត់តាំងណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម។

អាន​បន្ត៖ ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែមេសា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

អាន​បន្ត៖ TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

គយកម្ពុជា និង JICA ចុះហត្ថលេខាលើឯកសារគម្រោង ពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយ សម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ

(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើឯកសារគម្រោង ស្តីពីការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយ សម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ។

អាន​បន្ត៖ គយកម្ពុជា និង JICA ចុះហត្ថលេខាលើឯកសារគម្រោង ពង្រឹងប្រសិទ្ធភាព...

គ.ជ.ប៖ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នឹងចាប់បើកដំណើរការជាសាធារណៈនៅខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសព័ត៌មានបញ្ជាក់ថា មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនឹងចាប់បើកដំណើរការជាសាធារណៈនៅខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការ JICA របស់ជប៉ុន។

អាន​បន្ត៖ គ.ជ.ប៖ មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នឹងចាប់បើកដំណើរការជាសាធារណៈនៅខេត្តកំពង់ធំ...

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសហាមឃាត់ការលេងល្បែងជះទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ អុជផាវ ឬឧបករណ៍ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​​

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

អាន​បន្ត៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសហាមឃាត់ការលេងល្បែងជះទឹក លាបធ្យូង ឬប៉ាតម្សៅ...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕