បណ្តាញសង្គម

ក្រសួងបរិស្ថានៈ បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» មិនមានលក្ខណៈសម្បត្តិ ជាអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញៈ ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បណ្តាញអង្គការ ចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិ អេស្ប៉ាញ ឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិ ជាអង្គការមិនមែនរដ្ឋាភិបាល។

អាន​បន្ត៖ ក្រសួងបរិស្ថានៈ បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ»...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នា​ក់, ជាសះស្បើយ គ្មាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៣ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នា​ក់, ជាសះស្បើយ គ្មាន

ព្យុះទី២សម្រាប់ឆ្នាំ២០២៣មានកម្លាំងស្រូបខ្លាំងនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយល្អរហូតដល់ដាច់ខែឧសភា

ភ្នំពេញៈ ព្យុះទី២សម្រាប់ឆ្នាំ២០២៣ឈ្មោះម៉ាវ៉ា(Mawar)ជាព្យុះទីហ្វុងដែលកំពុងមានសកម្មភាពនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីនពេលវាដើរមកក្បែរប្រទេសហ្វីលីពីននឹងមានកម្លាំងស្រូបខ្លាំងធ្វើឱ្យខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលខ្លាំងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយល្អនៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះរហូតដល់ដាច់ខែឧសភា។

អាន​បន្ត៖ ព្យុះទី២សម្រាប់ឆ្នាំ២០២៣មានកម្លាំងស្រូបខ្លាំងនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយល្អរហូតដ...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នា​ក់, ជាសះស្បើយ គ្មាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២១ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី ១ នា​ក់, ជាសះស្បើយ គ្មាន

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ គ្មាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៨ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ គ្មាន

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៨៧,០៥២នាក់, ដូសទី៣ចំនួន ១០,៦៣៧,២៧៥នាក់, ដូសទី៤ចំនួន ៥,១៩២,០០៣នាក់, ដូសទី៥ចំនួន ១,៨៤១,៧១៧នាក់ និងដូសទី៦ចំនួន ៤០០,៣៤០នាក់ (គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៧,០៥២នាក់។

អាន​បន្ត៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៨៧,០៥២នាក់,...

EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែឧសភា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អាន​បន្ត៖ EDC ជូនដំណឹងពីការរអាក់រអួលចរន្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែឧសភា...

សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុន ជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ព្រោះបេសកកម្មកម្ពុជាមិនចប់ត្រឹមស៊ីហ្គេម៣២នេះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជប៉ុន ដែលបានជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ឱ្យទទួលបានសមត្ថភាពក្នុងការប្រកួតស៊ីហ្គេមលើកទី៣២។

អាន​បន្ត៖ សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុន ជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៧ ខែឧសភា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.០លាននាក់ និងស្លាប់ជាង៣៦.៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៧ម៉ឺននាក់ដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៧ ខែឧសភា...

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ គ្មាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៦ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ គ្មាន

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែឧសភា, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម​

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងបន្តថា មួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣...

បុគ្គលិកអគ្គិសនីម្នាក់ឆក់ខ្សែភ្លើងនៅលើបង្គោលក្រោយមកបានស្លាប់

ស្ទឹងត្រែង៖បុរសម្នាក់ដែលជាបុគ្គលិកអគ្គិសនីត្រូវខ្សែភ្លើងឆក់ពេលកំពុងតបណ្តាញនៅលើបង្គោលមួយដែលមានកម្ពស់ប្រហែល១០ម៉ែត្រ កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅចំណុចទួលអូររៃភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់។

អាន​បន្ត៖ បុគ្គលិកអគ្គិសនីម្នាក់ឆក់ខ្សែភ្លើងនៅលើបង្គោលក្រោយមកបានស្លាប់

​មន្ទីរ​សាធារណការ ប្រកាសប្រាប់​ពី​ការបាក់​ស្ពាន និង​ការធ្វើដំណើរ​ផ្លូវ​វាង ឆ្ពោះទៅកាន់​ច្រកព្រំដែន​ទ្វេភាគី ទន្លេ​ចាម ស្រុក​មេមត់​

ត្បូងឃ្មុំ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅ និងធ្វើដំណើរ ឆ្លងកាត់ កំណាត់ផ្លូវខេត្តលេខ ៣៧២ អា ដោយធ្វើដំណើរតាមវាង ដោយសារការ បាក់ស្ពានដែកបេឡេតិ៍ ចំណុចព្រែកក្រាយ ស្ថិតក្នុងភូមិដួង ឃុំជាំក្រវៀន ស្រុកមេមត់។

អាន​បន្ត៖ ​មន្ទីរ​សាធារណការ ប្រកាសប្រាប់​ពី​ការបាក់​ស្ពាន និង​ការធ្វើដំណើរ​ផ្លូវ​វាង...

ខេមរៈ សិរីមន្ដ បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងថ្ងៃជូនកាដូយ៉ាងគាប់ចិត្ដដល់ភរិយា

តារាចម្រៀងប្រុសប្រចាំផលិតកម្មហ្គាឡាក់ស៊ី ខេមរៈ សិរីមន្ដ ដែលមានងារជាឧកញ៉ា បានជូនកាដូខ្សែករពេជ្រដល់ភរិយានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ហើយនិយាយថារូបលោកសុខចិត្ដធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ក្ដីសុខឲ្យភរិយា។

អាន​បន្ត៖ ខេមរៈ សិរីមន្ដ បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងថ្ងៃជូនកាដូយ៉ាងគាប់ចិត្ដដល់ភរិយា

លេងសើចពេកហើយ! វេហាស៍ ចេញក្រៅប្រទេសជាមួយជើងហោះហើរដ៏រន្ធត់

តារាចម្រៀងប្រុសប្រចាំនៅផលិតកម្មសាន់ដេ វេហាស៍ បានធ្វើដំណើរដោយយន្ដហោះ ប៉ុន្ដែគេមិនដឹងថាលោកធ្វើដំណើរក្នុងស្រុក ឬចេញទៅក្រៅប្រទេសនោះទេកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា។

អាន​បន្ត៖ លេងសើចពេកហើយ! វេហាស៍ ចេញក្រៅប្រទេសជាមួយជើងហោះហើរដ៏រន្ធត់

ឧកញ៉ាក្បាលគីប សាន ផានិត ប្រកាសផ្អាកធ្វើសកម្មភាពមនុស្សធម៌មួយរយៈសិន

ឧកញ៉ាខ្យល់ ឬឧកញ៉ាក្បាលគីប គឺជាងាររបស់តារាចម្រៀង សាន ផានិត ត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រខ្លះហៅលេងសើចក្រៅសិល្បៈ។

អាន​បន្ត៖ ឧកញ៉ាក្បាលគីប សាន ផានិត ប្រកាសផ្អាកធ្វើសកម្មភាពមនុស្សធម៌មួយរយៈសិន

កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ ១ នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៥ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

អាន​បន្ត៖ កូ​វីដ​-១៩៖ ថ្ងៃនេះ អ្នក​ឆ្លង​ថ្មី គ្មាន​, ជាសះស្បើយ ១ នាក់

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-២៣ ខែឧសភា, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

អាន​បន្ត៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-២៣ ខែឧសភា,...

ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌា និងរបបខ្យល់មូសុងមធ្យម

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួល ឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ដែលបង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើន ដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

អាន​បន្ត៖ ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌា និងរបបខ្យល់មូសុងមធ្យម

នៅដើមខែមិថុនាពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​នឹងប្រារព្ធនៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជាខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយិងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ នៅដើមខែមិថុនាពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​នឹងប្រារព្ធនៅក្នុងបរិវេណ​ផ្ស...

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១២ ខែឧសភា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៥.៩លាននាក់ និងស្លាប់ជាង៣៦.៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៧ម៉ឺននាក់ដែរ។

អាន​បន្ត៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១២ ខែឧសភា...

ជំពូក​រង

  • ការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែតអុិនវេសម៉ិនឯ.ក

    ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

    ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

    - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

    - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

    ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕