Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស៤១នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត ក្នុងការឆេះយន្តហោះ នាអាកាសយាន្តដ្ឋានរដ្ឋធានី Moscow

  • បោះពុម្ព

គណះកម្មាការស៊ើបអង្កេតរបស់រុស្សី បានអះអាងកាលពីថ្ងៃចន្ទថា មនុស្ស៤១នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរប្រភេទ SSJ-100 មួយគ្រឿង ដែលធ្វើដំណើរទៅកាន់ទីក្រុង Murmansk នាភាគពាយ័ព្យប្រទេសរុស្សី បានឆាបឆេះជាអណ្តាតភ្លើង មុនពេលការចុះចតជាបន្ទាន់ កាលពីថ្ងៃអាទិត្យ នាអាកាសយាន្តដ្ឋានអន្តរជាតិ Sheremetyevo ក្នុងរដ្ឋធានី Moscow ។

គណះកម្មាការ បានរាយការណ៏ក្នុងសេចក្តីថ្លែងការណ៏ពីដំបូងមកថា មានអ្នករស់រានមានជីវិត៣៧នាក់ ក្នុងចំណោមអ្នកដំណើរ៧៨នាក់ដែលជិះលើយន្តហោះនោះ ។

យន្តហោះនោះ បានចេញដំណើរពីអាកាសយាន្តដ្ឋាន Sheremetyevo នាម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក និងបានធ្វើការចុះចតបន្ទាន់មួយ បន្ទាប់ពីហោះក្រឡឹងលើតំបន់ម៊ូស្គូអស់រយះពេលជិត ៤០នាទី។

បើតាមសេចក្តីរាយការណ៏ពីដំបូងមកថា ការឆាបឆេះនេះ អាចបណ្តាលមកពីរន្ទះបាញ់។ គណះកម្មាការ បានបើកករណីឧក្រិដ្ឋកម្មលើការបំពានបទបញ្ជាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមអាកាស និងបានចាប់ផ្តើមនូវការស៊ើបអង្កេតបន្ថែមលើឧបទ្ទវហេតុ នេះបើតាមសេចក្តីថ្លែងការណ៏។

ក្រុមអ្នកស៊ើបអង្កេត បានចាប់ផ្តើមធ្វើសម្ភាសន៍ជនរងគ្រោះ សាក្សីផ្ទាល់ភ្នែក បុគ្គលិកអាកាសយាន្តដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៏ ក៏ដូចជាអ្នកផ្សេងៗទៀត ដែលទទួលខុសត្រូវផ្នែកប្រតិបត្តិការណ៏យន្តហោះ។

បុព្វហេតុ និងសភាពការណ៏ បានកំពុងផ្ទៀងផ្ទាត់ ហើយសេចក្តីសន្និដ្ឋានជាក់ស្តែង នឹងត្រូវបានធ្វើឡើង បន្ទាប់ពីការសិក្សាដ៏លំអិតលើទិន្នន័យ និងឯកសារត្រូវបានបញ្ចប់ នេះបើតាមការឲ្យដឹងពីគណះកម្មាការ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃចន្ទ។