Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមយុទ្ធកងនាវាចរណ៏រួមគ្នារវាងប្រទេសចិន និងរុស្សី ត្រូវបានបញ្ចប់

  • បោះពុម្ព

សមយុទ្ធកងនាវាចរណ៏រួមគ្នារយះពេល៦ថ្ងៃ ដែលប្រារព្ធធ្វើឡើងដោយកងនាវាចរណ៏របស់ប្រទេសចិន និងរុស្សី បានបញ្ចប់កាលពីថ្ងៃសៅរ៍ក្នុងតំបន់ Qingdao នាខេត្ត Shandong ភាគខាងកើតប្រទេសចិន។

ដោយមានការផ្តោតលើប្រតិបត្តិការណ៏ការពាររួមគ្នា សមយុទ្ធ “សមុទ្ររួមគ្នាឆ្នាំ២០១៩” បានបង្ហាញនូវការហ្វឹកហាត់ការពារដែនអាកាសរួមគ្នា ការហ្វឹកហាត់ប្រឆាំងនាវាមុជទឹករួមគ្នា ការហ្វឹកហាត់សង្រ្គោះនាវាមុជទឹករួមគ្នា គឺក្នុងចំណោមប្រតិបត្តិការណ៏រួមគ្នាផ្សេងៗទៀត។

ការប្រកួតប្រជែង រួមមាន ការបាញ់កាំភ្លើង ការលបបាញ់ ការរត់លោតផ្លោត ក៏ដូចជា ការផ្លាស់ប្តូរវប្បធម៌ និងកីឡា ត្រូវបានរៀបចំឡើងផងដែរ។ កងនាវាមុជទឹកចំនួន២ កប៉ាល់ផុសលើទឹកចំនួន១៣ ក៏ដូចជាយន្តហោះស្លាបនឹង ឧទ្ធម្ភាគចក្រ និងនាវាជាច្រើន បានចូលរួមក្នុងការហ្វឹកហាត់នេះ។

ការហ្វឹកហាត់ បានបំពេញនូវភារកិច្ចដែលបានកំនត់ និងបានឈានដល់គោលដៅ សម្រេចបានកម្រិតខ្ពស់ ក្នុងការធ្វើឲ្យសមយុទ្ធកងនាវាចរណ៏រួមគ្នារបស់ប្រទេសចិន និងរុស្សីកាន់តែមានភាពប្រយុទ្ធពិតប្រាកដ និងប្រកបដោយព័ត៌មានជាមូលដ្ឋាន និងស្តង់ដា នេះបើតាមលោក Qiu Yanpeng ដែលជាប្រធានសមយុទ្ធពីខាងភាគីចិន និងជាអនុមេបញ្ជាការនៃកងទ័ពជើងទឹករំដោះប្រជាជនចិន។

ការហ្វឹកហាត់ ដែលទើបបន្ថែមនាពេលថ្មីៗនៃសមយុទ្ធនេះ បានបង្ហាញនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងកងនាវាទាំងពីរ នេះបើតាមប្រសាសន៍លោក Alexander Vitko ដែលជាប្រធានសមយុទ្ធពីខាងភាគីរុស្សី និងជាអនុមេបញ្ជាការ ទទួលបន្ទុកកងនាវារបស់ប្រទេសរុស្សី នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។