Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមានអ្នកនៅរស់រានមានជីវិត ពីការធ្លាក់យន្តហោះឯកជនក្នុងប្រទេសម៉ិចសិក

  • បោះពុម្ព

យន្តហោះមួយគ្រឿង បានធ្លាក់ចុះក្នុងតំបន់ភ្នំដាច់ស្រយាលមួយកន្លែង នាភាគខាងជើងប្រទេសម៉ិចសិក ត្រូវបានគេអះអាងបញ្ជាក់ថា មានអ្នកជិះទាំងអស់១៣នាក់ បានស្លាប់បាត់បង់ជីវិត ដែលរួមមានទាំងក្រុមគ្រួសារមួយមានសមាជិក៥នាក់ ក្នុងការធ្វើដំណើរវិលត្រលប់ពីការទស្សនាការប្រកួតប្រដាល់ក្នុងទីក្រុង Las Vegas នេះបើតាមអជ្ញាធរ និងបណ្តាញផ្សព្វផ្សាយក្នុងស្រុក ផ្សាយកាលពីថ្ងៃចន្ទ។

បំណែកបែកបាក់របស់យន្តហោះដែលហោះចេញពីទីក្រុង Las Vegas កាលពីថ្ងៃអាទិត្យនោះ ត្រូវបានរកឃើញតាមរយះការឃ្លាំមើលពីលើអាកាស ក្នុងទីក្រុង Ocampo ភាគខាងជើង នេះបើតាមរដ្ឋាភិបាលរដ្ឋ Coahuila ប្រាប់ក្នុងសេចក្តីថ្លែងការណ៏។

សញ្ជាតិជនរងគ្រោះ នៅមិនទាន់ច្បាស់ទេភ្លាមៗនោះ។ ត្រកូលរបស់នាវិក៣នាក់ និងអ្នកដំណើរ១០នាក់ ដែលបានចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ Coahuila គឺពួកគេទាំងអស់ ជាជាតិអេស្បាញ។

ជនរងគ្រោះ គឺមានអាយុចន្លោះពី ១៩ ទៅ៥៧ឆ្នាំ នេះបើយោងតាមបញ្ជីអ្នកដំណើរ ដែលចេញផ្សាយក្នុងបណ្តាញព័ត៌មានម៉ិចសិក។

ទូរទស្សន៍ម៉ិចសិក Televisa បានផ្សាយថា អ្នកបើកយន្តហោះ មានបំណងចុះ ដើម្បីជៀសវាងខ្យល់ព្យុះ ហើយមន្រ្តីសេវាកម្មបន្ទាន់ក្នុងរដ្ឋ Coahuila បានប្រាប់ថា លក្ខខណ្ឌអាកាសធាតុ អវិជ្ជមាននាពេលថ្មីៗនេះនឹងក្លាយជាផ្នែកមួយ នៃការស៊ើបអង្កេតទៅលើការធ្លាក់យន្តហោះ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។