Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump និងលោក Abe ពិភាក្សាគ្នាពីបញ្ហាកូរ៉េខាងជើង និងបញ្ហាពាណិជ្ជកម្មទ្វេរភាគី តាមទូរស័ព្ទ

  • បោះពុម្ព

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយតាមទូរស័ព្ទជាមួយនឹងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe កាលពីថ្ងៃចន្ទអំពីស្ថានភាពនៃសាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងបញ្ហាពាណិជ្ជកម្មទ្វេរភាគី។

លោកត្រាំ បានហៅការឆ្លងឆ្លើយទូរស័ព្ទជាមួយលោក Abe គឺជា “កិច្ចសន្ទនាដ៏ល្អមួយ” ដោយគ្មានផ្តល់ការលំអិតបន្ថែម។ លោកត្រាំ បានកត់សម្គាល់កាលពីចុងខែមេសា អំឡុងពេលទស្សនកិច្ចរបស់លោក Abe ថា រដ្ឋធានីវ៉ាស៊ិនតោន និងតូក្យូ មានឪកាសដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរយះពេលវែងមួយ។

មេដឹកនាំទាំងពីរ យ៉ាងណាក៏ដោយ នៅតែមិនយល់ស្របលើបញ្ហាពន្ធលើទំនិញដដែល។ យោងតាមរដ្ឋាភិបាលជប៉ុន កិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ គឺធ្វើឡើងតាមសំណើររបស់លោក Abe ។ មេដឹកនាំទាំងពីរ ត្រូវបានគេជឿជាក់ថា បានចែករំលែកព័ត៌មានដែលបានប្រមូល ចាប់តាំងពីឧបទ្ទវហេតុកាលពីថ្ងៃសៅរ៍ នេះបើតាមមន្រ្តីប្រទេសជប៉ុន។

គ្រាប់ផ្លោងជាច្រើន ត្រូវបានបាញ់កាលពីថ្ងៃសៅរ៍ឆ្ពោះទៅរកទិសឥសាន្ត ពីទីក្រុងឆ្នេរ Wonsan ភាគខាងកើតរបស់កូរ៉េខាងជើង អស់រយះពេល ២១នាទី នេះបើតាមសំដីអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង។

គ្រាប់ផ្លោង បានហោះប្រហែល ៧០ ទៅ២០០គ.ម ចូលក្នុងដែនទឹកភាគខាងកើត។ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo បានប្រាប់ក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នៅតែបន្ត “វាយតម្លៃនូវការឆ្លើយតបដ៏សមស្រប” ចំពោះការបាញ់គ្រាប់ផ្លោងនាពេលថ្មីៗនេះ របស់កូរ៉េខាងជើង នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។