បណ្តាញសង្គម

គណបក្សចម្រុះកាន់អំណាច ទំនងជានៅរក្សាអំណាចដដែល ក្នុងការបោះឆ្នោតនាប្រទេសអូស្រ្តាលី

រដ្ឋាភិបាលអភិរក្សរបស់ប្រទេសអូស្ត្រាលី បានខិតទៅរកជ័យជំនះអំណាចអណ្ណាតិ ១ភាគ៣ក្នុងការបោះឆ្នោតជាទូទៅរបស់ជាតិ។

សារជីវកម្មផ្សព្វផ្សាយអូស្រ្តាលី (ABC) កាលពីយប់ថ្ងៃសៅរ៍ បានបង្ហាញថាគណបក្សសេរីជាតិចម្រុះ (LNP) ដែលដឹកនាំដោយលោកនាយក Scott Morrison រដ្ឋមន្រ្តី អាចនឹងឈ្នះនូវការបោះឆ្នោត។

“នាដំណាក់កាលនេះ យើងគិតថា រដ្ឋាភិបាលលោក Morrison ត្រូវគេជ្រើសរើសម្តងទៀត។ យើង មិនអាចនិយាយថាតើ រដ្ឋាភិបាល នឹងមានសម្លេងភាគច្រើន ឬភាគតិចនោះទេ ក៏ប៉ុន្តែយើង បានឃើញយ៉ាងច្បាស់លាស់នូវចំនួនគ្រប់គ្រាន់ដើម្បីនិយាយថា គណបក្សចម្រុះ ចុងបញ្ចប់ នឹងទទួលបានចំនួនអសនះច្រើនជាងគណបក្សពលករ” នេះបើតាមសំដីប្រធានផ្នែកវិភាគការបោះឆ្នោតរបស់ ABC គឺលោក Antony Green ។

យោងតាម ABC បន្ទាប់ពីចំនួនសម្លេងឆ្នោតជិត ៦០% ត្រូវបានគេរាប់នោះ រដ្ឋាភិបាល ទទួលបានអសនះយ៉ាងហោចណាស់ ៧៤ ហើយនឹងទទួលនូវការគាំទ្រពីបេក្ខជនឯករាជ្យ តម្រូវបង្កើតនូវរដ្ឋាភិបាលសម្លេងភាគតិច ក្នុងស៊ីណារីយ៉ូដ៏អន់បំផុត។

ចំណែកឯគណបក្សពលករអូស្រ្តាលី (ALP) ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ជាគណបក្សមួយ ដែលមានគេចូលចិត្តច្រើននោះ អាចឈ្នះអំណាច បន្ទាប់ពីរយះពេល៦ឆ្នាំ ជាបក្សប្រឆាំង គឺទំនងជាពិបាកក្នុងការប្រែប្រួលការនាំមុខ ដែលខ្លួនបានរៀបចំក្នុងការបោះឆ្នោតស្រង់មតិសម្រាប់រយះពេល២ឆ្នាំ ក្នុងលទ្ធផលដែលតម្រូវកាលពីថ្ងៃសៅរ៍។

គ្រប់ការបោះឆ្នោតស្រង់មតិ បានស្នើថា គណបក្សពលករ គឺកំណត់ទទួលបានជ័យជំនះលើខ្នងទោងដ៏រឹងមាំ នំមុឋគណបក្សដែលឈរឈ្មោះបោះឆ្នោតក្នុងរដ្ឋ Victoria និងរដ្ឋ Queensland។

តែទោះជាយ៉ាងណាក៏ដោយ ក៏គណបក្ស LNP មានលទ្ធភាពបន្ថយនូវការចាញ់របស់ខ្លូនក្នុងរដ្ឋ Victoria ដោយពិចារណានូវរដ្ឋដ៏រីកចម្រើនបំផុតក្នុងប្រទេសអូស្រ្តាលី ខណះទទួលបានអសនះជ័យជំនះផងដែរពីគណបក្សពលករ ក្នុងរដ្ឋ Queensland នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរ កាលពីថ្ងៃចន្ទ។