Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ធ្វើសមយុទ្ធ នៅលើកោះ ដោយកងកម្លាំង ប្រដាប់អាវុធ

  • បោះពុម្ព

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៥ខែកក្កដានេះ ដោយបានដកស្រង់សម្តី ពីទីភ្នាក់ងារ ព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ នៅលើកោះ ដោយមាន ការចូលរួម ពីកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ក្រោមការបញ្ជាផ្ទាល់ ពីមេដឹកនាំជាន់ខ្ពស់ គីម ចុងអ៊ុន តែម្តង។

ទាំងកងទ័ពលើដី កងទ័ពជើងទឹក កងកម្លាំងទ័ពអាកាស និងកងការពារ ដែនអាកាសរបស់ កងទ័ព ប្រជាជនកូរ៉េ បានចូល រួមក្នុងការបណ្តុះបណ្តាល ដោយមានការដាក់ ពង្រាយកងទ័ព កាំភ្លើងធំ គ្រាប់កាំភ្លើងធំ នាវាប្រយុទ្ធ គ្រាប់បែក និង យន្តហោះ ដឹកជញ្ជូនទ័ពផងដែរ។

សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បាននិយាយថា កន្លែងសមយុទ្ធមើល ទៅដូចជា "ភ្នំភ្លើង កំពុងតែផ្ទុះមួយអីចឹង" បន្ទាប់ពីលោក គីម បានដាក់ចេញនូវ បទបញ្ជាឲ្យចាប់ផ្តើម។ លោក គីម បាននិយាយថា វាពិតជា អាចកម្ទេច ឲ្យសត្រូវស្លាប់បាន ប្រសិនបើយើង ប្រើពេលវេលា ការវាយប្រហារត្រឹមត្រូវ និងកម្លាំងបាញ់ ត្រូវបានកំណត់ ឲ្យបានច្បាស់លាស់តាម "ភាពជាក់លាក់ និងមានការរួបរួម កម្លាំងគ្នា"៕

ដកស្រង់៖ គេហទំព័រ ដើមអម្ពិល