បណ្តាញសង្គម

ប្រទេសទួគី ចេញបញ្ជាចាប់ខ្លួនបុគ្គលិកក្រសួងការបរទេសចំនួន ២៤៩នាក់

ព្រះរាជអជ្ញារទួគី កាលពីថ្ងៃចន្ទ បានចេញដីការចាប់ខ្លួនបុគ្គលិកក្រសួងការបរទេសចំនួន ២៤៩នាក់ ពីបទមានទំនាក់ទំនងដ៏គួរឲ្យសង្ស័យចំពោះចលនា the Gulen ។

ការស៊ើបអង្កេតមួយ បានរកឃើញនូវភាពមិនប្រក្រតីក្នុងការប្រឡងចូលបម្រើការក្នុងក្រសួងការបរទេស រវាងឆ្នាំ ២០១០ និង២០១៣ ដោយមានការលំអៀងទៅរកសមាជិកក្រុមខាងលើ នេះបើតាមការប្រាប់ពីការិយាល័យប្រធានព្រះអជ្ញាររដ្ឋធានី Ankara ក្នុងសេចក្តីថ្លែងការណ៏។ មនុស្សយ៉ាងហោចណាស់៩១នាក់ ត្រូវបានចាប់ខ្លួនរួចហើយ បើតាមសេចក្តីថ្លែងការណ៏នោះបន្ថែម។

លោក Fethullah Gulen ដែលជាគ្រូគង្វាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយរដ្ឋធានី Ankara ពីបទប៉ុនប៉ងរៀបចំរដ្ឋប្រហារដែលបរាជ័យមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

 

មនុស្សរាប់សិបម៉ឺននាក់ បានត្រូវចាប់ដាក់គុក ខណះជនស៊ីវិល បុគ្គលិកយោធា និងអ្នកផ្សេងទៀតប្រហែល១៥ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីការងារ ឬព្យួរការងារ ចាប់តាំងពីពេលនោះមក នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរ កាលពីថ្ងៃពុធ។