Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺគ្រុនផ្តាសាយជ្រូកវៀតណាមបានសម្លាប់សត្វជ្រូក ចំនួន 1,7 លានក្បាល

  • បោះពុម្ព

ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកបន្ថែមទៀតចំនួន ៥០ម៉ឺនក្បាល កាលពី២សប្តាហ៏កន្លងមក ដើម្បីដោះស្រាយនូវវិបត្តិផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យការកាប់សម្លាប់សត្វជ្រូកសរុបមកទល់ពេលនេះ បានឡើងដល់ ១.៧លានក្បាល ឬក៏៥%នៃសត្វជ្រូកចិញ្ចឹមរបស់ប្រទេសមួយនេះ នេះបើតាមក្រសួងកសិកម្មប្រកាសប្រាប់កាលពីថ្ងៃចន្ទ។

សាច់ជ្រូក ដើរតួ៣/៤នៃការប្រើប្រាស់សាច់សរុប នៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយ មានប្រជាជន៩៥លាននាក់ និងជាកន្លែងដែលមានសត្វជ្រូកចិញ្ចឹមក្នុងកសិដ្ឋានច្រើនបំផុត ចំនួន៣០លានក្បាល ត្រូវបានប្រើប្រាស់ក្នុងប្រទេស។

វីរុសនោះ គឺ ឆ្លងដំបូងបង្អស់ក្នុងប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីខែកុម្ភះ ហើយបានរាលដាលទៅកាន់ខេត្តចំនួន៤២ ក្នុងចំនោម៦៣ខេត្តរបស់ប្រទេសមួយនេះ នេះបើតាមក្រសួងផលិតកម្មបសុសត្វរបស់ក្រសួងកសិកម្ម ប្រាប់ក្នុងសេចក្តីថ្លែងការណ៏លើគេហទំព័ររបស់ខ្លួន។

បើទោះជាវីរុសនេះ ធ្លាប់បានកើតឡើងដំបូងកាលពីជិត១០០ឆ្នាំមុនក៏ដោយ ក៏មិនទាន់មានវ៉ាក់សាំង ហើយមិនមានថ្នាំពេទ្យណាមួយ សម្រាប់ព្យាបាលជំងឺនេះនៅឡើយទេ។ ប្រទេសចិន គឺជាប្រទេសផលិតសាច់ជ្រូកដ៏ធំបំផុតរបស់ពិភពលោក ដែលក៏ត្រូវបានវាយប្រហារពីសំណាក់វីរុសនេះផងដែរ បានប្រាប់កាលពីថ្ងៃសុក្រថា ខ្លួន នឹងចាប់ផ្តើមធ្វើការសាកល្បងវិជ្ជសាស្រ្តវ៉ាក់សាំងសម្រាប់ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនេះ ដែលមានគ្រោះថ្នាក់ដល់ជីវិតតែសត្វទេ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ដើមខែនេះ ប្រទេសវៀតណាម បានប្រកាសថា ខ្លួន នឹងចល័តកងទ័ពយោធា និងកងកម្លាំងប៉ូលីសខ្លួន ដើម្បីជួយប្រយុទ្ធនឹងការផ្ទុះឡើងនៃជំងឺនេះ។

អង្គការកសិកម្ម និងម្ហូបអាហាររបស់អង្គការសហប្រជាជាតិ កាលពីខែមីនា បានណែនាំប្រទេសវៀតណាម ឲ្យប្រកាសនូវករណីផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយជ្រូកនេះ ជាគ្រោះអាសន្នជាតិ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃចន្ទ។