Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា

  • បោះពុម្ព

លោកប្រធានាធិបតីប្រទេសឥណ្ឌា Ram Nath Kovind កាលពីល្ងាចថ្ងៃសៅរ៍ បានតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្រ្តីបន្ទាប់ពីទទួលបានលិខិតគាំទ្រពីគណបក្សសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ ដែលកំពុងកាន់អំណាច (NDA)។

“ការប្រើប្រាស់អំណាចបានផ្តល់ឲ្យរូបគាត់ ក្រោមមាត្រា ៧៥ (១) នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា នៅថ្ងៃនេះលោកប្រធានាធិបតី Kovind បានតែងតាំងលោក Narendra Modi មកកាន់ការិយាល័យនាយករដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌា” នេះបើតាមគណនី Twitter ផ្លូវការរបស់ប្រធានាធិបតីឥណ្ឌា។

បើតាមគណនី Twitter មួយផ្សេងទៀតពីប្រធានាធិបតី បានថ្លែងថា “លោកប្រធានាធិបតី បានស្នើឲ្យលោក Narendra Modi ផ្តល់ប្រឹក្សាដល់រូបលោកអំពីឈ្មោះអ្នកផ្សេងទៀត ដែលត្រូវតែងតាំងជាសមាជិកនៃទីស្តីការគណះរដ្ឋមន្រ្តី និងបានគូសបញ្ជាក់នូវកាលបរិច្ឆេទ និងពេលវេលានៃពិធីស្បថចូលកាន់មុខតំណែង ដែលត្រូវប្រារព្វធ្វើឡើង នាវិមានប្រធានាធិបតី Rashtrapati Bhavan ។” នេះបើតាមការផ្សាយរបស់សារ-ព័ត៌មានចិន ស៊ិន ហួរ នាថ្ងៃចន្ទ។