បណ្តាញសង្គម

ទីក្រុងស៊ីដនី ដាក់កំហិតទឹកជាលើកដំបូង នៅក្នុងរយះពេល១ទសវត្សរ៍

ទីក្រុង Sydney កាលពីថ្ងៃអង្គារ៍ បានប្រកាសនូវការដាក់កំហិតទឹកដ៏សំខាន់របស់ខ្លួនជាលើកដំបូង ក្នុងរយះពេល១ទសវត្សរ៍មកនេះ ដោយដាក់កម្រិតតាមផ្ទះ និងកន្លែងអាជីវកម្ម ចំពេលគ្រោះរាំងស្ងួត ដែលបានកំណត់ត្រា។

រដ្ឋាភិបាលរដ្ឋ New South Wales (NSW) បានថ្លែងថា តំបន់ទឹកទន្លេធំៗ នៅស៊ីដនី ត្រូវបានគេឃើញមានលំហូរទាបបំផុត ចាប់តាំងពី ទសវត្ស ឆ្នាំ 1940 ហើយការដាក់កំហិត នឹងត្រូវបានអនុវត្តន៍ចាប់ពីសប្តាហ៍ ក្រោយ។ "ការរឹតបន្តឹងទឹកនៅទីក្រុងស៊ីដនី គឺមានន័យថា គ្រួសារនៅទូទាំង NSW កំពុងប្រឹងប្រែងអភិរក្សទឹក" ។

មនុស្សម្នានៅទីក្រុងស៊ីដនី អាចត្រូវបានគេផាកពិន័យរហូតដល់ 220ដុល្លារអូស្រ្តាលី (US$150) ឬកន្លែងអាជីវកម្ម រហូតដល់ A$550 ពីការបើកចោលក្បាលរូប៊ីនេទឹក ឬក៏ប្រើប្រាស់ប្រព័ន្ធទឹកបាញ់ចោល ដើម្បីស្រោចសួនច្បារពួកគេ។

ប្រទេសអូស្រ្តាលី បានបែកញើសកាលពីរដូវក្ដៅបំផុត ដែលមិនធ្លាប់មានចាប់ពីខែធ្នូ ដល់ខែកុម្ភៈកន្លងមកនេះ។ ប្រទេសអូស្ត្រាលី មិនចម្លែកចំពោះគំរូអាកាសធាតុខ្លាំងនោះទេ ដោយមានភ្លើងឆេះព្រៃ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាញឹកញាប់ កើតឡើងនៅក្នុងនាខែរដូវក្តៅ។

ទីក្រុងស៊ីដនី ចុងក្រោយមានការរឹតបន្តឹងទឹកនៅឆ្នាំ 2009 នៅពេលដែលទីក្រុងសំខាន់ៗទាំងអស់ បានដាក់កំហិតប្រើប្រាស់ក្នុងគ្រាមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបានអូសបន្លាយជាងមួយទសវត្សនៅតំបន់ខ្លះនៃប្រទេស នេះបើតាមការផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃអង្គារ៍។