Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសកូរ៉េខាងជើង ត្រូវតែធ្វើឲ្យស្របច្បាប់នូវទីផ្សារដើម្បីទប់ស្កាត់ការរំលោភសិទ្ធិ

  • បោះពុម្ព

ប្រទេសកូរ៉េខាងជើង ត្រូវបង្កើតក្របខ័ណ្ឌផ្លូវច្បាប់មួយ សម្រាប់ក្រុម ពាណិជ្ជករ ទិញ និងលក់នូវផលិតផលចាំបាច់ជាមូលដ្ឋាន ដូចជាម្ហូប និងសម្លៀកបំពាក់ ដើម្បីដោះស្រាយការរំលោភសិទ្ធិនានា ក្នុងប្រទេស នេះបើតាមអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រាប់កាលពីថ្ងៃអង្គារ៍។

ក្រុមយុទ្ធនាការ បានប៉ាន់ស្មាននូវចំនួនប្រជាជនជិត៣/៤របស់កូរ៉េខាងជើង គឺពឹងផ្អែកលើសកម្មភាពទីផ្សារឯកជន ដើម្បីរស់រាន ចាប់តាំងពីការដួលរលំនៃប្រព័ន្ធចែកចាយសាធារណះ ដែលជាបណ្តាញសនិទានកម្មរបស់រដ្ឋ កាលពីអំឡុងទសវត្សឆ្នាំ ៩០។

ប៉ុន្តែបើទោះជាកំពុងរីករាលដាលក៏ដោយ ក៏សកម្មភាពទីផ្សារ នៅតែជា “តំបន់ប្រផេះស្របច្បាប់” នៅកូរ៉េខាងជើង ហើយវាជាប្រភពនៃការរំលោភសិទ្ធិមនុស្សបន្ថែម នេះបើតាមការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ សម្រាប់កិច្ចការសិទ្ធិមនុស្ស (OHCHR) ។

របាយការណ៍នេះ បាននិយាយដោយប្រើឈ្មោះផ្លូវការរបស់ប្រទេសថា "នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រជាជន ប្រឈមមុខទាំងប្រព័ន្ធចែកចាយសាធារណៈដែលបរាជ័យ និងវិស័យមិនផ្លូវការដែលមិនមានសុវត្ថិភាព ទីដែលពួកគេត្រូវប្រឈមនឹងការកាត់ទោស និងអំពើពុករលួយ" ។

របាយការណ៍នេះ ក៏បានឱ្យដឹងថា ប៉ុន្តែកង្វះភាពស្របច្បាប់សម្រាប់សកម្មភាពពាណិជ្ជកម្ម មានន័យថា ជនជាតិកូរ៉េខាងជើងដែលបានចូលរួមធ្វើការប្រឈមនឹងហានិភ័យនៃការចាប់ខ្លួន និងការឃុំខ្លួនដោយអជ្ញាធរ។

ការគំរាមកំហែងចាប់ខ្លួន បានផ្តល់ឱ្យមន្ត្រី "ជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីរកប្រាក់ និងគុណប្រយោជន៍ផ្សេងទៀត" ។ ក្រុងព្យុងយ៉ាង និយាយថាខ្លួនការពារសិទ្ធិមនុស្ស ហើយកំពុងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន នេះបើតាមការផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃអង្គារ៍។