Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណបក្ស Palang Pracharath របស់ប្រទេសថៃ បានអញ្ជើញ គណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលចម្រុះ

  • បោះពុម្ព

គណបក្ស Palang Pracharath (ដែលមានន័យថា អំណាចរបស់រដ្ឋប្រជាជន) កាលពីថ្ងៃចន្ទ បានអញ្ជើញគណបក្ស Bhumjaithai (មានន័យថា មោទនភាពជនជាតិថៃ) និងគណបក្សប្រជាធិបតេយ្យ ឲ្យចូលរួមជាមួយរដ្ឋាភិបាលចម្រុះ ជាមួយលោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន ជាប្រមុខរបស់រដ្ឋាភិបាលមួយនេះ។

មេដឹកនាំ និងអគ្គលេខាធិការគណបក្ស Palang Pracharath បានទៅទស្សនាទីស្នាក់ការគណបក្ស Bhumjaithai តាមការអញ្ជើញឲ្យចូលរួមជាមួយគណបក្សចម្រុះ ដែលកំពុងត្រូវបង្កើតជាមួយគណបក្ស Palang Pracharath ក្នុងនាមជាកម្លាំងស្នូល ហើយលោក Prayut ក្នុងនាមជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត។

តាមសេចក្តីថ្លែងការណ៏សារព័ត៌មានមួយ មកពីគណបក្ស Bhumjaithai ថ្លែងថា គណបក្ស បានទទួលយកនូវការអញ្ជើញ ប៉ុន្តែមេដឹកនាំខ្លួន មិនទាន់រៀបចំកិច្ចពិភាក្សាគ្នានៅឡើយទេជាមួយគណបក្ស Palang Pracharath លើបញ្ហាគោលនយោបាយ ទាក់ទងនឹងស្ថានភាពផ្ទាល់មាត់របស់ប្រជាជន។

លោក Anutin បានកត់សម្គាល់ថា ការបែងចែកអសនៈគណៈរដ្ឋមន្ត្រីក្នុងចំណោមគណបក្សចម្រុះ មិនត្រូវបានគេពិភាក្សានៅឡើយទេ ហើយថា មានតែគោលនយោបាយតែប៉ុណ្ណោះ ដែលត្រូវបានលើកឡើងសម្រាប់ការពិភាក្សាកាលពីថ្ងៃចន្ទនោះ។

មេដឹកនាំគណបក្ស Palang Pracharath បានអធិប្បាយថា គោលនយោបាយ ចេញដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សរបស់លោក គឺ មានទិសដៅដូចគ្នា។ ការសម្រេចចូលរួមជាមួយរដ្ឋាភិបាលដែលដឹកនាំដោយលោក Prayut នឹងត្រូវ ធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់គណបក្សប្រជាធិបតេយ្យ និងសមាជិកសភា ហើយគណបក្សទាំងពីរ នឹងបើកជំនួបប្រជុំម្តងទៀត នាពេលខាងមុខដ៏ខ្លី។

រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្ស Palang Pracharath អាចរួមមានគណបក្សច្រើនរហូតដល់២០ ហើយគណបក្ស១០ជាង គឺមានត្រឹមសមាជិកសភាម្នាក់មួយ ខណះគណបក្ស Palang Pracharath មានដល់១១៥នាក់ គណបក្សប្រជាធិបតេយ្យមាន ៥២ ហើយគណបក្ស Bhumjaithai មាន ៥១នាក់ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរ កាលពីថ្ងៃពុធ ម្សិលមិញ។