Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសកម្មប្រយុទ្ធ Haqqani ១៤នាក់ ត្រូវបានសម្លាប់ ក្នុងប្រទេសអាហ្កានីស្ថាន

  • បោះពុម្ព

ជនសកម្មប្រយុទ្ធ Haqqani សរុបចំនួន១៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាដាច់ដោយឡែកពីគ្នា ក្នុងខេត្តភាគខាងកើតចំនួន២ របស់អាហ្កានីស្ថាន កាលពីថ្ងៃអង្គារ៍ នេះបើតាមសំដីបញ្ជាការកងកម្លាំងពិសេស។

កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្កានីស្ថាន បានអនុវត្តន៍ប្រតិបត្តិការណ៏ដ៏ជោគជ័យក្នុងខេត្ត Ghazni និងខេត្ត Paktia កាលពីព្រឹកថ្ងៃអង្គារ៍។ ជាលទ្ធផល ក្រុមសកម្មប្រយុទ្ធជាបណ្តាញរបស់ក្រុម Haqqani ចំនួន១៤នាក់ ត្រូវបានសម្លាប់ នេះបើតាមសេចក្តីថ្លែងការណ៏របស់កងប្រតិបត្តិការណ៏ពិសេសរបស់កងទ័ពជាតិអាហ្កាន។

បណ្តាញក្រុម Haqqani ដែលត្រូវបានគេចាត់តាំងជាក្រុមភេវរករមួយដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១២នោះ គឺជាស្លាបយោធារបស់ក្រុមសកម្មប្រយុទ្ធតាលីបង់។ សេចក្តីថ្លែងការណ៏នោះ ក៏បានបន្ថែមថា ជនសកម្មប្រយុទ្ធ Haqqani ចំនួន ៩នាក់ ដែលរួមមានទាំងមេបញ្ជាការភូមិភាគម្នាក់ផងដែរនៃក្រុមនោះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។

កងកម្លាំងសន្តិសុខ ក៏បានបំផ្លាញផងដែរនូវអាវុធ និងគ្រាប់រំសេវមួយចំនួន បន្ទាប់ពីការវាយឆ្មក់។ ក្រុមបណ្តាញនោះ មិនទាន់មានអត្ថាធិប្បាយអ្វីមួយលើរបាយការណ៏នេះនៅឡើយទេ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃពុធ។