Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសទួគី អនុវត្តន៍ប្រតិបត្តិការណ៏ “ប្រឆាំងភេវរករ” នាភាគខាងជើងប្រទេសអ៊ីរ៉ាក់

  • បោះពុម្ព

កងកម្លាំងប្រទេសទួគី បានអនុវត្តន៍នូវប្រតិបត្តិការដ៏រឹងម៉ាំមួយ “ប្រឆាំងនឹងភេវរកម្ម” ដែលគាំទ្រដោយក្រុមវាយប្រយុទ្ធតាមអាកាសក្នុងតំបន់ Hakurk របស់ប្រទេសអ៊ីរ៉ាក់ភាគខាងជើង នេះបើតាមក្រសួងការពារជាតិអ៊ីរ៉ាក់ប្រាប់កាលពីថ្ងៃអង្គារ៍។

បើតាមសេចក្តីថ្លែងការណ៏របស់ក្រសួង “ប្រតិបត្តិការក្រញ៉ាំនេះ បានចាប់ផ្តើមកាលពីថ្ងៃ២៧ ឧសភា ដោយកងវរសេនាតូចកម៉្មង់ដូ អមដោយការបាញ់របស់កងកម្លាំងថ្មើរជើងរថក្រោះធំ និងកងកម្លាំងផ្នែកអាកាសក្នុងតំបន់ Hakurk នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់”។

ឧទ្ធម្ភាគចក្រ ATAK របស់ទួគី បានគាំទ្រប្រតិបត្តិការនេះ ហើយប្រតិបត្តិការនេះ មានបំណងកំទេចនូវជម្រកលាក់ខ្លួន និងទីតាំងដែលកំពុងត្រូវបានប្រើប្រាស់ដោយក្រុមភេវរករ និងដើម្បីលុបបំបាត់ពួកហ្នឹង។

កងកម្លាំងពិសេសទាំងនោះ បានអនុវត្តន៍នូវបេសកកម្មមួយក្នុងតំបន់ ដើម្បីកំទេចក្រុមគណបក្សកម្មករខឺដ PKK ខុសច្បាប់ក្នុងមូលដ្ឋានរដ្ឋធានីអង់ការ៉ា នេះបើតាមមន្រ្តីទួគីប្រាប់កាសែតស៊ិនហួរ ក្នុងលក្ខ-ខ័ណ្ឌអនាមិក។

តំបន់ Hakurk គឺជាចំណុចផ្លាស់ប្តូរមួយ ដើម្បីជាជម្រកនៃទីបញ្ជាការ PKK ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ជាទីដែលក្រុមនោះ ប្រើប្រាស់ដើម្បីលបចូលក្នុងទឹកដីប្រទេសទួគី។ ក្រុម PKK ត្រូវបានចុះបញ្ជីជាអង្គការភេវរករដោយប្រទេសទួគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយនឹងធ្លាប់បានប្រយុទ្ធតតាំងដើម្បីបង្កើតរដ្ឋខឺដឯករាជ្យមួយ ដោយក្រុមបះបោរប្រដាប់អាវុធ ចាប់តាំងពីទសវត្សឆ្នាំ ៧០មក។

ចាប់តាំងពីដើមឆ្នាំនេះ ប្រទេសទួគី បានបង្កើនការវាយប្រហារតាមអាកាស និងប្រតិបត្តិផ្លូវគោករបស់ខ្លួន ដើម្បីវាយប្រយុទ្ធក្រុមសកម្មប្រយុទ្ធក្រុម PKK នាភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិន ហួរ កាលពីថ្ងៃពុធ ម្សិលមិញ។