បណ្តាញសង្គម

មនុស្ស៧នាក់ស្លាប់, ១៩នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូកនៅប្រទេសហុងគ្រី

(ហុងគ្រី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង១៩នាក់បាត់ខ្លួន  ក្រោយទូក ដឹកភ្ញៀវទេសចរណ៍មួយគ្រឿង លិចចូលទឹក Danube ស្ថិតក្នុងរដ្ឋ Budapest ប្រទេសហុងគ្រី។

នេះបើតាមការ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។ យោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី MTI មនុស្ស៣៣នាក់ ភាគច្រើនជាភ្ញៀវទេសចរណ៍មកពី កូរ៉េខាងត្បូង បានស្ថិតនៅលើទូកឈ្មោះ Hableany នៅពេលដែលទូកមួយនេះ បុកគ្នាជាមួយទូកមួយ គ្រឿងផ្សេងទៀត។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង២២៖០០នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ នៅឯទន្លេ Danube ដែលជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាព។

គួរបញ្ជាក់ថា ទូកឈ្មោះ Hableany ដែលលិចខាងលើ មានមានសមត្ថភាព ផ្ទុកអ្នកដំណើរ៤៥នាក់។ ចំណែកឯ ក្រសួងការបរទេស កូរ៉េខាងត្បូង ក៏បានទទួលស្គាល់ដែរថា ពលរដ្ឋកូរ៉េខាងត្បូង១៩នាក់ បានបាត់ខ្លួន ខណៈអាជ្ញាធរហុងគ្រី កំពុងដឹកនាំប្រតិបត្តិការស្វែងរក  និងជួយសង្រ្គោះ៕

 

ដកស្រង់ពី៖ Fresh News