Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ!

  • បោះពុម្ព

(ម៉ានីល)៖ កប៉ាល់ទឹកទំនិញ ដែលជាកម្មសិទ្ធិ របស់ប្រទេសកាណាដា បានចូលមកដល់ កំពង់ផែរបស់ប្រទេសហ្វីលីពីនហើយ  ដើម្បីរៀបចំ ដឹកជញ្ជូនសំរាមប្រមាណ ៦៩កុងតឺនី ត្រឡប់ទៅវិញ ក្រោយពីបានដឹកមកចាក់ចោល នៅប្រទេសអាស៊ានមួយនេះ កាលពីកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលជាសម័យកាលដឹកនាំរបស់ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមិថុនា ឆ្នាំ២០១៩។ កប៉ាល់រៀបចំដោយ ប្រទេសកាណាដាខាងលើនេះ បានចូលមកចតនៅកំពង់ផែហ្វីលីពីន Subic Bay Freeport នៅពេលទៀបភ្ លឺថ្ងៃសុក្រនេះតែម្តង  ដើម្បីរៀបចំ ដឹកនាំសំរាមត្រឡប់ទៅកាន់ ប្រភពដើមវិញ ក្រោយពីបានយកស្តុកទុក នៅកំពង់ផែមួយនេះ កាលពីប៉ុន្មានឆ្នាំមុន។

បើតាមមន្ត្រីរដ្ឋបាលកំពង់ផែ Subic Bay លោក វីលម៉ា អ៊ែស្មា (Wilma Eisma) បានឲ្យដឹងថា កុងតឺនឺផ្ទុកសំរាម ដែលត្រូវបានដឹកគឺមាន ៦៩ ក្នុងនោះ ៦៧ទូយកពីកំពង់ផែស្រាប់ និង ០២ទូរទៀត ទើបនាំយកពីរដ្ឋធានីម៉ានីល (ទីដែលប្រជាជន ប្រមូលផ្តុំតវ៉ា ដើម្បីទាមទារឲ្យកាណាដាយកសំរាមទាំងនេះត្រឡប់ទៅវិញ)។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ បានព្រលះប្រទេសកាណាដា អំពីបញ្ហាសំរាមកាលពីអតីតកាល ដែលត្រូវបានយកមកចាក់ចោល នៅប្រទេសរបស់លោក ហើយលោក ក៏បានអំពាវនាវ ឲ្យរដ្ឋាភិបាលបច្ចុប្បន្នរបស់កាណាដា នាំយកសំរាមទាំងអស់នេះ ត្រឡប់ទៅវិញ ដោយឥតលក្ខខណ្ឌ។

តាមពិតទៅ សំរាមទាំងអស់មានចំនួន ១០៣កុងតឺនឺ ដែលមានផ្ទុក សុទ្ធតែកាកសំណល់ប្លាស្ទីក កាកសំណល់ក្នុងផ្ទះ ក្រដាស និងកន្ទបកូនក្មេងជាដើម ប៉ុន្តែកប៉ាល់ដែលបញ្ជូនមក ដោយកាណាដានេះ អាចដឹកក្នុងតំណាក់កាលទី ១ តែ ៦៩ កុងតឺនឺសិនប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News