Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម លើកទីពីរនៅវៀតណាម!

  • បោះពុម្ព

(សេអ៊ូល)៖ ប្រភពព័ត៌មាន ពីមន្ត្រីស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងបានឲ្យដឹងថា របបដឹកនាំកូរ៉េខាងជើង បានប្រហារជីវិតមន្ត្រីកំពូលៗ  និងបណ្តេញមន្ត្រីមួយចំនួនទៀត ពីតំណែង ដែលពួកគេ សុទ្ធតែទទួលបន្ទុក កិច្ចចរចានុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក New York Times នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

តាមរបាយការណ៍ ពីកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មន្ត្រីទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ ដែលជាប្រេសិតកំពូល កូរ៉េខាងជើង  បានបញ្ជូនទៅអាមេរិកគឺ លោក គីម យ៉ុកចុល (Kim Hyok Chol) ត្រូវបានកូរ៉េខាងជើងប្រហារជីវិត ដោយការបាញ់នឹងកាំភ្លើង នៅឯមូលដ្ឋានទ័ពអាកាស មីរីម (Mirim) ស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាងតែម្តង។

បើតាមប្រភព មិនបញ្ជាក់អត្តសញ្ញាណ លោក គីម ទំនងជាត្រូវបានកូរ៉េខាងជើងចោទថា បានគុបគិតជាមួយទីក្រុងវ៉ាស៊ីនតោន  ក្បត់នឹងប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលជាហេតុធ្វើឲ្យអាមេរិក មានប្រៀបជាង និងកិច្ចប្រជុំកំពូល លើកទីពីរនៅវៀតណាម  ត្រូវទទួលបរាជ័យ ទាំងតក់ក្រហលកាលពីខែកុម្ភៈ កន្លងទៅនេះ។

គួរបញ្ជាក់ថា មិនត្រឹមតែលោក Kim Hyok Chol នោះទេដែលត្រូវបានប្រហារជីវិត ដោយមន្ត្រី មកពីក្រសួងការបរទេសកូរ៉េខាងជើង  ០៤រូបទៀត ក៏ត្រូវបានប្រហារជីវិតផងដែរ។ តែយ៉ាងណាក៏ដោយ នៅកូរ៉េខាងជើងវិញ គឺអ្នកតាមដាន ពុំទាន់ឃើញសារព័ត៌មានរដ្ឋ  ចុះផ្សាយ អំពីរឿងដែលបានកើតមានឡើង តាំងតែពីអំឡុងខែមីនា ឆ្នាំ២០១៩នេះឡើយ ហើយក្រុមស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងវិញ  ទើបតែបានទម្លាយរឿងនេះ ចេញមក នៅចុងខែឧសភានេះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News