Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកទើបធ្វើតេស្តរ៉ុក្កែត សម្រាប់បាញ់ផ្កាយរណបយោធាឡើងទៅលើទីអវកាស ប៉ុន្តែរ៉ុក្កែតនៅមានបញ្ហានៅឡើយ

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ គ្រាប់រ៉ុក្កែតស៊េរីថ្មី របស់កងទ័ពអាកាសអាមេរិក អូមេហ្គា (OmegA) ដែលនឹងត្រូវប្រើដើម្បី បញ្ជូនផ្កាយរណប ទៅកាន់ទីអវកាសនោះ ត្រូវបានបញ្ឆេះ ដើម្បីធ្វើតេស្តហើយ នៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ណតស្រប ហ្គ្រាំមែន (Northrop Grumman) ដែលជាអ្នកអភិវឌ្ឍន៍រ៉ុក្កែតនេះ  ការធ្វើតេស្តខាងលើបានជួយរក្សា ឲ្យតារាងពេលវេលា នៃដំណើរការអភិវឌ្ឍន៍ OmegA ឥតមានភាពប្រែប្រួល ប៉ុន្តែក្នុងការធ្វើតេស្តនោះ គេបានរកឃើញ ភាពមិនប្រក្រតីខ្លះ ទៅលើស្ថានភាពនៃចំហេះ ក្នុងវិនាទីចុងក្រោយរបស់រ៉ុក្កែត ហេតុដូច្នេះវាត្រូវបានចាត់ទុកថា  មិនទាន់ទទួលបាន ជោគជ័យពេញលេញឡើយ។

គ្រាប់រ៉ុក្កែតនេះ ត្រូវបានគេកំណត់ថា នឹងធ្វើការសាកល្បងបាញ់បង្ហោះ ជាផ្លូវការលើកដំបូង នៅឆ្នាំ២០២១។

គួរជម្រាបថា កាលពីខែតុលា ឆ្នាំ២០១៨ កងទ័ពអាកាសអាមេរិក បានសម្រេចផ្តល់កិច្ចសន្យាតម្លៃ ៧៩២លានដុល្លារដល់ក្រុមហ៊ុន Northrop Grumman ដើម្បីរចនា និងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត OmegA ដែលនឹងត្រូវប្រើសម្រាប់ការនាំយក ផ្កាយរណបយោធា  ឡើងទៅទីអវកាសនៅឆ្នាំ២០២២ ដែលជាការបោះជំហាន ទៅរកការបង្កើតកងទ័ព អវកាសអាមេរិក ដែលអាចនឹងមិនចំណុះ ឲ្យកងទ័ពអាកាសនោះឡើយ៕

ដកស្រង់ពី៖ Fresh News