បណ្តាញសង្គម

លោក Netanyahu ព្រមានអ៊ីរ៉ង់៖ ឱ្យតែហ៊ានគំរាមកំហែងអ៊ីស្រាអែល នោះនឹងត្រូវឈឺចាប់ជាទីបំផុត

  (អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថានឹងត្រូវ រងការឈឺចាប់ជាទីបំផុត  បើសិនជាហ៊ាន គំរាមកំហែងដល់ អ៊ីស្រាអែល ខណៈសម្ព័ន្ធមិត្ តរបស់អ៊ីរ៉ង់ គឺស៊ីរី ទើបតែរងការវាយប្រហារ ពីសំណាក់កងទ័ពអ៊ីស្រាអែល។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។ លោក Netanyahu ធ្វើការព្រមានខាងលើ  ក្រោយយោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវ អាកាសលើមូលដ្ឋានទ័ព ជាច្រើនកន្លែង នៅលើទឹកដីស៊ីរី  ហើយមិនតែប៉ុណ្ណោះ លោកក៏បានយក ការវាយប្រហារនេះ ធ្វើជាឧទាហរណ៍ព្រមានដល់ ទីក្រុងតេហេរ៉ង់ផងដែរ។

លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា៖«បើទោះជាយើង មិនទាន់មានការគំរាមកំហែង ណាមួយពីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែ នរណាក៏ដោយ ឱ្យតែចង់ព្យាយាម បង្កការឈឺចាប់ដល់ពួកយើង នោះពួកគេនឹងត្រូវរងការឈឺចាប់ ជាទីបំផុត»។

គួរជម្រាបថា បើតាមយោធាស៊ីរី ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បាន ផ្ដាច់ជីវិតទាហានស៊ីរី យ៉ាងហោចណាស់៣នាក់ និង៧នាក់ផ្សេងទៀតរងរបួស។

ចំណែកឯ យោធា អ៊ីស្រាអែលក៏បានអះអាងដែរថា ការវាយប្រហាររបស់ខ្លួន គឺជាការសងសឹក ទៅគ្រាប់រ៉ុក្កែតដែលត្រូវបាន  គេបាញ់ចេញពីទឹកដីស៊ីរី មកកាន់ទឹកដីអ៊ីស្រាអែល៕

ដកស្រង់ពី៖ Fresh News