បណ្តាញសង្គម

គ្រាប់បែកអត្តឃាតក្នុងឡាន បានសម្លាប់ប៉ូលីសចំនួន ៨នាក់ ក្នុងប្រទេសអាហ្កានីស្ថានខាងកើត

គ្រាប់បែកអត្តឃាតដែលបង្កប់ក្នុងឡានមួយគ្រឿង បានសម្លាប់មន្រ្តីប៉ូលីសអាហ្កានចំនួន ៨នាក់ និងបានបង្ករបួស៧នាក់ ផ្សេងទៀត បន្ទាប់ពីដៅទិសដៅចំស្ថានីយប៉ូលីសមួយកន្លែង ក្នុងខេត្ត Ghazni ភាគខាងកើតរបស់ប្រទេស បើតាមមន្រ្តីអះអាងកាលពីថ្ងៃអាទិត្យ។

ការផ្ទុះ បានកើតឡើងនាម៉ោងប្រហែលជិត១០យប់ កាលពីថ្ងៃសៅរ៍ នៅពេលដែលរថយន្តយោធាដែលប្លន់បាននោះ បង្កប់នូវគ្រឿងផ្ទុះ បានវាយប្រហារស្ថានីយប៉ូលីសបម្រុងរបស់ខេត្ត ក្នុងតំបន់ Esfandi ប្រមាណ ៦គ.មទីក្រុងទីរួមខេត្ត Ghazni ដោយសម្លាប់បុគ្គលិកប៉ូលីស៨នាក់ ហើយបានរងរបួស៧នាក់ផ្សេងទៀត នេះបើតាមលោក Adam Khan Sirat ដែលជាអ្នកនាំពាក្យប៉ូលីសខេត្ត ប្រាប់កាសែតស៊ិនហួរ។

ជាអកុសល បុគ្គលិក៨នាក់នោះ នៃកងកម្លាំងប៉ូលីសបម្រុង ត្រូវបានរងគ្រោះដល់បាត់បង់ជីវិត ហើយ៧នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្ត Humvee ដែលប្លន់បានរបស់ពួកតាលីបង់ ដែលពេញដោយគ្រាប់ផ្ទុះនោះ បានផ្ទុះលាន់ខ្ទ័រអគារកងយោធាប៉ូលីស ក្នុងទីក្រុងទីរួមខេត្ត Ghazni ។

ពីរបីសប្តាហ៏កន្លងមក រថយន្ត Humvee ដែលបំពាក់គ្រឿងផ្ទុះ ក៏បានប្លុងចោលជិតប៉ុស្តិត្រួតពិនិត្យ នាទីក្រុងជាយក្រុងផងដែរ ដោយបានសម្លាប់មន្រ្តីប៉ូលីសអស់២នាក់ និងរងរបួសចំនួន ១៥នាក់ នេះបើតាមការផ្សាយរបស់ស៊ិន ហួរ កាលពីថ្ងៃចន្ទ។