Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែបើកទ្វារដើម្បីការពិភាក្សាជានិច្ច

  • បោះពុម្ព

ប្រទេសចិន គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែទ្វាររបស់ខ្លួន គឺនៅតែបន្តបើកសម្រាប់ការពិភាក្សាជានិច្ច នេះបើតាមរដ្ឋមន្រ្តីក្រសួងការពារប្រទេស ថ្លែងក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ ក្នុងប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ។

រដ្ឋធានីប៉េកាំង និងវ៉ាស៊ិនតោន ធ្លាប់បានជាប់គាំងក្នុងសង្រ្គាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក ការផ្លាស់ប្តូរពន្ធគយក្នុងទឹកប្រាក់ ៣៦០ពាន់លានដុល្លារអាមេរិក ក្នុងពាណិជ្ជកម្មទៅ និងមក កន្លងមកនេះ។ លោក Wei ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិចិនដំបូង ដែលចូលរួមក្នុងវេទិកា ដែលគេស្គាល់ថា ជាកិច្ចសន្ទនា Shangri-La ចាប់តាំងពីឆ្នាំ ២០១១មក។

រដ្ឋធានីប៉េកាំង និងវ៉ាស៊ិនតោន ធ្លាប់បានប្រណាំងប្រជែងគ្នាដណ្តើម តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានចំនុចប្រតិកម្មសក្តានុពល តួយ៉ាងដូច ជា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់។

រដ្ឋធានីវ៉ាស៊ិនតោន បានជំរុញឱ្យប្រឆាំងនឹងការធ្វើសមយុទ្ធយោធាឈ្លានពានរបស់ទីក្រុងប៉េកាំង លើដែនសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសចិន បានដាក់ជាម្ចាស់កម្មសិទ្ធិមិនអាចប្រកែកបាន លើស្ទើរតែគ្រប់តំបន់ទាំងស្រុង ហើយបានបដិសេធនូវការទាមទារដោយភាគីប្រទេសតៃវ៉ាន់ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។

រដ្ឋធានីប៉េកាំង ក៏ខឹងជាទៀងទាត់ផងដែរពីសំណាក់អាមេរិក និងនាវាចម្បាំងដទៃទៀត ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខ្លួនបានចាត់ទុកថាជាផ្នែកមួយនៃដែនទឹករបស់ខ្លួន នេះបើតាមការផ្សាយរបស់សារព័ត៌- មានសឹង្ហបុរី Channel News Asia កាលពីថ្ងៃចន្ទ។