Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ តែលោក គីម ជុងអ៊ុន មិនសប្បាយចិត្ត និងរិះគន់អ្នករៀបចំកម្មវិធីនេះថែមទៀត...

  • បោះពុម្ព

(ព្យុងយ៉ាង)៖ ព្រឹត្តិការណ៍សម្តែងដ៏ធំអស្ចារ្យមួយ ប្រចាំនៅកូរ៉េខាងជើង ហៅថា Mass Games ត្រូវបានប្រារព្ធឡើង សម្រាប់ឆ្នាំ២០១៩នេះ  ប៉ុន្តែប្រមុខដឹកនាំកំពូល ទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ហាក់មិនសប្បាយចិត្ត នឹងកម្មវិធីដ៏រីករាយនេះឡើយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ខាងលើ មានការចូលរួមសម្តែង ពីសំណាក់មនុស្ស ជាច្រើនរាប់ពាន់នាក់ ដែលភាគច្រើនជាសិស្សសាលា  ហើយវាគឺជាការ ធ្វើចលនាឲ្យស៊ីចង្វាក់គ្នា ដើម្បីបង្កើតចេញជារូបភាព ឬក៏ទិដ្ឋភាពផ្សេងៗ។

យ៉ាងណាមិញ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បែរជាបានថ្លែងរិះគន់ធ្ងន់ៗ ចំពោះអ្នករៀបចំព្រឹត្តិការណ៍នេះទៅវិញ។ វាមិនច្បាស់នោះទេថា តើលោក គីម មិនសប្បាយចិត្ត ដោយសារតែមូលហេតុអ្វី។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ គឺជាលើកដំបូងដែលទីក្រុងព្យុងយ៉ាង បានប្រារព្ធព្រឹត្តិការណ៍ Mass Games ដោយព្រឹត្តិការណ៍នេះ  ពុំត្រូវបានរៀបចំឡើងឡើយ ក្នុងអំឡុងពេល ០៥ឆ្នាំមុននោះ ខណៈវាជាអំឡុងពេល ដែលកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ចំនួន ០៤លើក រួមជាមួយការបាញ់តេស្តមីស៊ីល ចម្ងាយឆ្ងាយជាច្រើនគ្រាប់។

ឆ្នាំ២០១៨នោះហើយ ក៏ជាឆ្នាំដែលលោក គីម ជុងអ៊ុន បានចាប់ផ្តើមបើកកិច្ចចរចា ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ប៉ុន្តែឈានចូលដល់ឆ្នាំ២០១៩នេះ កិច្ចចរចាកំពុងតែជាប់គាំង ក្រោយកិច្ចប្រជុំនៅហាណូយ  បានទទួលបរាជ័យ៕

ដកស្រង់ពី៖ Fresh News