បណ្តាញសង្គម

គ្រាប់បែក កំទេចរថយន្តក្រុងប្រភេទតូច ក្នុងរដ្ឋធានី Kabul របស់ប្រទេសអាហ្កានីស្ថាន

មនុស្ស៥នាក់ ត្រូវគេអះអាងថា បានស្លាប់បាត់បង់ជីវិត និង១០នាក់ផ្សេងទៀត បានរងរបួស ខណះមានគ្រាប់បែកមួយគ្រាប់ បានផ្ទុះលើរថយន្តក្រុងប្រភេទតូចដែលគេកំណត់ទិសដៅ នាភាគខាងលិចនៃទីក្រុងកាប៊ូល កាលពីថ្ងៃចន្ទ នេះបើតាមអ្នកនាំពាក្យប៉ូលីសរដ្ឋធានី ប្រាប់។

ការផ្ទុះ មានទិសដៅចំរថយន្តក្រុងប្រភេទតូច ដែលកំពុងដឹកបុគ្គលិក គណះកម្មាការឯករាជ្យសម្រាប់កំណែទម្រង់រដ្ឋបាល លើផ្លូវ Darul Aman នាម៉ោង ១កន្លះរសៀល ម៉ោងក្នុងស្រុក។ គណះកម្មាការឯករាជ្យសម្រាប់កំណែទម្រង់រដ្ឋបាល គឺជាអង្គការរដ្ឋាភិបាល ដែលផ្តល់សិទ្ធិនាំយកនូវកំណែទម្រង់ទៅកាន់អង្គភាព និងវិទ្យាស្ថានរបស់រដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីអ្នកនាំពាក្យរូបនោះ បានថ្លែងថា ព័ត៌មានលំអិតបន្ថែម អាចត្រូវបានចេញផ្សាយបន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់។

ទន្ទឹមនឹងនោះ មានសាក្សីផ្ទាល់ភ្នែកជាច្រើន បានប្រាប់ថា ចំនួនអ្នកស្លាប់ អាចច្រើនជាងនេះ ដោយសារឡានក្រុងនោះ បានឆាបឆេះ បន្ទាប់ពីការផ្ទុះ។ សកម្មភាពវិទ្ធង្សនា ភាគច្រើនកើតមានក្នុងទម្រង់នៃគ្រាប់បែកអត្តឃាត គ្រាប់បែកផ្លុងចោលតាមដងផ្លូវ និងការបំផ្ទុះគ្រាប់បែកស្អិត គឺមានការកើនឡើងជានិច្ច ក្នុងរយះពេល២-៣ខែកន្លងមកនេះ ក្នុងប្រទេសអាហ្កានីស្ថាន និងត្រឹមតែថ្ងៃអាទិត្យមួយគត់ មានជនស៊ីវិល២នាក់ ត្រូវបានសម្លាប់ និងមនុស្ស២៤នាក់ បានរងរបួសក្នុងការផ្ទុះ៣ដង ក្នុងរដ្ឋធានីកាប៊ូល។

ក្រុមតាលីបង់ និងរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកជាច្រើនដង ក្នុងរដ្ឋធានីកាប៊ូលប៉ុន្មានថ្ងៃកន្លងមកនេះ។

មិនទាន់មានក្រុមណាមួយ បានចេញមុខអះអាងទទួលខុសត្រូវលើការផ្ទុះកាលពីថ្ងៃចន្ទ ក្នុងរដ្ឋធានីកាប៊ូលដែលបំពាក់ការ ការពារយ៉ាងរឹងមាំ នេះនៅឡើយទេ។ ប្រជាជនដែលរស់នៅក្នុងរដ្ឋធានីកាប៊ូល គឺកំពុងត្រៀមរៀបចំប្រារព្វពិធី Eid al-Fitr ដើម្បីបញ្ចប់បុណ្យ Ramadan ដែលជា ខែស្រាយបួសរបស់ជនម៊ូស្លីម ប្រហែលជានៅថ្ងៃអង្គារ៍ ឬពុធនេះ អាស្រ័យលើការមើលឃើញព្រះច័ន្ទ ក្នុងប្រតិទិនតាមចន្ទគតិ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។