Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីមិចស៊ីកូប្រកាសថា «លោកមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 នោះឡើយ» ដែលអាចមកពីអាមេរិកគំរាមដំឡើងពន្ធ...

  • បោះពុម្ព

(មិចស៊ីកូស៊ីធី)៖ ប្រទេសធានាធិបតីមិចស៊ីកូលោក អាន់ឌ្រែស ម៉ានូអ៊ែល ឡូប៉ែស អូប្រាដឺ (Andres Manuel Lopez Obrador) បានប្រកាស នៅថ្ងៃអង្គារសប្តាហ៍នេះថា លោកនឹងមិនទៅចូលរួម កិច្ចប្រជុំកំពូល នៃមហាអំណាចសេដ្ឋកិច្ច G20 នៅក្នុងទីក្រុងអូសាកា  នៃប្រទេសជប៉ុននោះឡើយ ខណៈបញ្ហាមួយចំនួន កំពុងជាក្លាយឧបសគ្គ។

នេះបើតាមការ ចេញផ្សាយ ដោយសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ការប្រកាសមិនចូលកិច្ចប្រជុំ ដ៏សំខាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខ អ្នកសារព័ត៌មាន នានានៅក្នុងរដ្ឋធានីមិចស៊ីកូស៊ីធី ខណៈលោក Obrador ក៏បានបង្ហើបផងដែរថា លិខិតមួយនឹងត្រូវផ្ញើទៅកាន់ ទីក្រុងអូសាកា ក្នុងឱកាសចាប់ផ្តើមនៃកិច្ចប្រជុំ G20 ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ ដើម្បីស្នើសុំឲ្យអង្គប្រជុំទាំងមូល ពិភាក្សាអំពីបញ្ហានៃ «ភាពមិនស្មើគ្នាលើវេទិកាអន្តរជាតិ»។

លោកប្រធានាធិបតីមិចស៊ីកូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គំនិតនៃការបរិច្ចាគរបស់ខ្ញុំ គឺចង់ឲ្យគ្រប់គ្នាធ្វើការរួមរួបឡើង... ដូច្នេះវានឹងមិនអាច នាំឲ្យមានភាពមិនស្នើគ្នានៅក្នុង ពិភពលោកទៀតនោះឡើយ ព្រោះវាគឺជាមូលហេតុចម្បង  ដែលបង្កជាបរិស្ថាន មិនអំណោយផល។

វាជាបញ្ហាស្នូល ដែលបង្កឲ្យមានជនចំណាកស្រុក... វាជាកត្តាបង្កឲ្យមានអសន្តិសុខ និងអំពើហិង្សា  ហើយបញ្ហាទាំងនេះ ត្រូវតែមានដំណោះស្រាយ... ពិភពលោកគួរតែព្យាយាមលើក ស្ទួយឲ្យមានភាពយុត្តិធម៌ឡើងវិញ ព្រមទាំងភាតរភាពជាសកល»។

គួរបញ្ជាក់ថា ប្រទេសមិចស៊ីកូ កំពុងតែខឹងសម្បារយ៉ាងខ្លាំង ចំពោះការគំរាមដំឡើងពន្ធ លើទំនិញ មិចស៊ីកូ ពីសំណាក់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបង្ខំឲ្យមិចស៊ីកូទប់ស្កាត់ លំហូរជនភៀសខ្លួនពីអាមេរិក ចូលមកកាន់ប្រទេសជិតខាងមួយនេះ  ហើយឆ្លងចូលទៅសហរដ្ឋអាមេរិក។

ដោយឡែក រដ្ឋាភិបាលមិចស៊ីកូ បានបង្ហើបផងដែរថា លោករដ្ឋមន្ត្រីការបរទេស ម៉ាសេឡូ អែប្រាដ (Marcelo Ebrard) និងលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ ខាឡូស អ៊ូហ្សួ (Carlos Urzua) នឹងទៅរួមកិច្ចប្រជុំ G20 តំណាងឲ្យលោកប្រធានាធិបតី៕

ដកស្រង់ពី៖ Fresh News