Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ពានណូបែលសេដ្ឋកិច្ចអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេស ដែលគ្មានភាពទទួលខុសត្រូវលើឆាកអន្តរជាតិ»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ម្ចាស់ពានរង្វាន់ណូបែល ផ្នែកសេដ្ឋកិច្ច និងជាសេដ្ឋវិទូអាមេរិក លោក ផូល ក្រាកមែន (Paul Krugman) បាននិយាយថា  ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេស គ្មានការទទួលខុសត្រូវ នៅលើឆាកអន្តរជាតិ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។ បើតាមលោក Krugman រដ្ឋាភិបាលអាមេរិកសព្វថ្ងៃ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងប្រព្រឹត្តខ្លួន ដោយគ្មានភាពទទួលខុសត្រូវឡើយ  តាមរយៈការដំឡើង ក៏ដូចជាយកពន្ធលើទំនិញបរទេស។

លោក Krugman បានបន្តថា វាក៏ជាការរំលោភបំពានជាក់ស្តែង លើកិច្ចព្រមព្រៀងអន្តរជាតិ របស់អាមេរិកផងដែរ  ហើយទង្វើនេះ នឹងធ្វើឲ្យស្តង់ដារស់នៅ របស់ប្រជាជនអាមេរិក ភាគច្រើនចុះអន់ថយ ព្រមទាំងបំផ្លាញការងារជាច្រើន ក្នុងវិស័យផលិតកម្មរបស់អាមេរិក  និងប៉ះពាល់ជាខ្លាំង ដល់កសិកអាមេរិកផ្ទាល់។

លោក Krugman បានលើកឡើងទៀតថា ប្រវត្តិសាស្រ្តកន្លងមក ក៏បានស្តែងឲ្យឃើញដែរថា ការដំឡើងក៏ដូចជាយកពន្ធ ដើម្បីដាក់ពិន័យដៃគូ  ពាណិជ្ជកម្មរបស់អាមេរិក នឹងជះផលអាក្រក់តបស្នងមកវិញ។ តួយ៉ាងដូចកាលទសវត្សរ៍ឆ្នាំ១៩២០ ដែលបានធ្វើឲ្យកសិកអាមេរិក រងគ្រោះ ដោយសារតែទំនិញកសិផល របស់ពួកគេមានតម្លៃទាបខ្លាំង ហើយតម្លៃសម្រាប់សម្ភារៈកសិកម្មវិញ ឡើងខ្ពស់កប់ពពក។

លោក Paul Krugman បានសង្កត់ធ្ងន់ទៀតថា បញ្ហានេះមិនមែនត្រឹមតែប៉ះពាល់ សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ  តែក៏ធ្វើឲ្យខូចគោលជំហររបស់អាមេរិក នៅលើឆាកអន្តរជាតិផងដែរ។ សេដ្ឋវិទូអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះថា  «គោលនយោបាយ ពន្ធមានចំណងប្រទាក់ក្រឡាគ្នា មិនអាចកាត់ផ្តាច់បាន ជាមួយតួនាទីរបស់អាមេរិក ក្នុងនាមជាកំពូលមហាអំណាច។

ចំណុចសំខាន់របស់តួនាទីនោះ គឺក្តីរំពឹងថា សហរដ្ឋអាមេរិកនឹងអាចទុកចិត្តបាន ហើយមានការទទួលខុសត្រូវខ្ពស់ ប៉ុន្តែឥឡូវរដ្ឋាភិបាលអាមេរិកសព្វថ្ងៃ កំពុងគ្រវែងតួនាទីនេះចោល»៕

ដកស្រង់ពី៖ Fresh News