Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់រថយន្តក្រុងនៅទីក្រុងឌូបៃ ផ្តាច់ជីវិតមនុស្ស១៧នាក់!

  • បោះពុម្ព

  (ឌូបៃ)៖ គ្រោះថ្នាក់រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង នៅឯទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបណ្តាលឲ្យមនុស្សយ៉ាងតិច  ១៧នាក់ បាត់បង់ជីវិត។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

បើតាមប៉ូលិសនៃក្រុងឌូបៃ រថយន្តក្រុងខាងលើ ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋអូម៉ង់ ម៉ាវ៉ាសាឡាត (Mwasalat) បានជ្រុលទៅបុក ស្លាកសញ្ញាចរាចរណ៍ នៅពេលកំពុងធ្វើដំណើរលើដងវិថី ហ្សេកម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ (Sheikh Mohammed Bin Zayed) ដោយបានចេញមកពីទីក្រុង មូស្កេត (Muscat) នៃប្រទេសអូម៉ង់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរជម្រាបថា អ្នកដំណើរដែលស្ថិតនៅលើរថយន្តក្រុងនោះ មានចំនួនសរុបទាំងអស់ ៣១នាក់ និងចម្រុះជាតិសាសន៍។ ទន្ទឹមគ្នានេះ ប៉ូលិសនៃទីក្រុងឌូបៃ កំពុងស៊ើបអង្កេត ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ។

ហេតុការណ៍ខាងលើ បានកើតមានឡើង ចំពេលដែលមនុស្សម្នា កំពុងវិលត្រឡប់មកកាន់ឌូបៃវិញ បន្ទាប់ពីពួកគេ បានចំណាយពេល នៃថ្ងៃឈប់សម្រាក ចេញបួសរបស់សាសនាអ៊ីស្លាម នៅឯប្រទេសអូម៉ង់៕

ដកស្រង់ពី៖ Fresh News