Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះបីព្យុះភ្លៀងនៃការចោទប្រកាន់ខ្លាំងកម្រិតណា ក៏លោក ដូណាល់ ត្រាំ នៅតែរំពឹងចង់បានទំនាក់ទំនងល្អឡើងវិញជាមួយរុស្ស៊ី

  • បោះពុម្ព

(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ  ត្រូវបានបំផ្លាញដោយសារ ការចោទប្រកាន់គ្នាដោយសេរីខ្លាំងពេក នាពេលកន្លងមក ប៉ុន្តែវានៅតែអាចស្ដារឡើងវិញបាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០១៩។

ឆ្លើយតបនឹងសំណួរ ជុំវិញការស្ដារទំនាក់ទំនងឡើងវិញ ជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ  លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាយើងអាចមាន ទំនាក់ទំនងល្អជាមួយរុស្ស៊ី... តែខ្ញុំយល់ថា  ទំនាក់ទំនងនេះ ត្រូវបានបំផ្លាញដោយ ការចោទប្រកាន់គ្នា ដោយសេរីជ្រុលពេក ប៉ុន្តែខ្ញុំអាចនឹងមានទំនាក់ទំនងល្អ ជាមួយរុស្ស៊ីឡើងវិញ»។

គួរបញ្ជាក់ថា ទោះបីជាមិនបាននិយាយចំៗ ប៉ុន្តែការលើកឡើងរបស់លោក ត្រំា ត្រូវបានគេមើលឃើញថា  ចង់សំដៅលើរបាយការណ៍ ស៊ើបអង្កេតរបស់ រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ពាក់ព័ន្ធនឹងការចោទប្រកាន់ថា  រុស្ស៊ីលូកដៃចូល ក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដែលកំពុងបង្កការជជែកដេញដោយ យ៉ាងខ្លាំង នៅក្នុងអាណត្តិដឹកនាំ របស់លោក ត្រាំ៕

   ដកស្រង់ពី៖ Fresh News