បណ្តាញសង្គម

៥៦ នាក់ស្លាប់ ក្នុងការប៉ះទង្គិច រវាងទាហាន នីហ្សេរីយ៉ា ជាមួយក្រុមឧទ្ទាម Boko Haram

ឡាហ្គូស៖ កងយោធារបស់ប្រទេស នីហ្សេរីយ៉ា បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី០៦ ខែកក្កដាថា យ៉ាងហោចណាស់ មនុស្សចំនួន ៥៦ នាក់ ត្រូវបានស្លាប់ ក្នុងការប៉ះទង្គិច រវាងកងកម្លាំង រក្សាសន្តិសុខ និងក្រុមឧទ្ទាម Boko Harm នៅភាគឦសាន នៃទីក្រុងដាំបូ របស់រដ្ឋ បូណូ ប្រទេសនីហ្សេរីយ៉ា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើង របស់អ្នកនាំពាក្យ ក្រសួងការពារជាតិ នីហ្សេរីយ៉ា លោកឧត្តមសេនីយ៍ Chris Olukolade ថា ភេរវករប្រមាណជាង ៥០នាក់ ត្រូវបានស្លាប់ ក្នុងការវាយប្រហារ ដ៏ខ្លាំងក្លា នៅឯបន្ទាយកងទ័ព កាលពី ថ្ងៃសុក្រ ។ លោកឧត្តមសេនីយ៍ បានបន្ថែមទៀតថា ពួកភេរវករ បានវាយសម្រុក យ៉ាងខ្លាំង មកលើបន្ទាយកងទ័ព និងប៉ុស្តិ៍ប៉ូលីស ខណៈដែលកងកម្លាំងជាច្រើន បានចុះល្បាតជុំវិញភូមិ ។

គួបញ្ជាក់ផងដែរថា ទាហាន និងភ្នាក់ងាប៉ូលីសចំនួនប ០៥នាក់ ក៏បានស្លាប់ផងដែរ នៅក្នុងការវាយ ប្រហារតបតទៅ ពួកភេរវករវិញនោះ ។ អ្នកនាំពាក្យរបស់ យោធារូបនេះ បាននិយាយថា អ្នកដែលត្រូវរបួសកំពុងទទួលបាន ការព្យាបាលនៅ ពេទ្យយោធាហើយ ៕

ដកស្រង់ពី៖ ដើមអម្ពិល