Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Pompeo នឹងមកទស្សនកិច្ចរដ្ឋធានី Bangkok ផ្តោតលើតំបន់អាស៊ីអាគ្នេយ៍

  • បោះពុម្ព

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo នឹងស្នើសុំសហរដ្ឋអាមេរិក លើដំនើរទស្សនកិច្ចមកកាន់រដ្ឋធានីបាងកក ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការប្រឈមមុខនឹងប្រទេសចិនដែលចេះតែលេចធ្លោឡើង នេះបើតាមមន្រ្តីម្នាក់ ប្រាប់កាលពីថ្ងៃព្រហ.។

លោក Pompeo នឹងធ្វើដំណើរទៅកាន់រដ្ឋធានីប្រទេសថៃសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្លុកអាស៊ាន ចាប់ពីថ្ងៃទី ២៩កក្កដា ដល់ថ្ងៃទី៣ សីហា ហើយនឹងដឹកនាំកិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមទន្លេមេគង្គក្រោម នេះបើតាមសំដីលោក Mark Clark ដែលជាមន្រ្តីអាមេរិកទទួលបន្ទុកតំបន់នេះ។

កិច្ចពិភាក្សាគំនិតផ្តួចផ្តើមនេះ ត្រូវបានអនុវត្តន៍១០ឆ្នាំមុន ដោយលោកស្រី Hillary Clinton រដ្ឋមន្រ្តីក្រសួងការបរទេសជំនាន់នោះ ជាវិធីមួយដើម្បីលើកស្ទួយកិច្ចសម្របសម្រួល និងកំនើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយប្រទេសភាគច្រើនក្នុងនោះ មានចំណងកាន់តែជិតស្និទ្ធឡើងជាមួយប្រទេសចិន។

“នៅពេលដែលរដ្ឋមន្រ្តីនានា និងរដ្ឋមន្រ្តីយើង ជួបគ្នានារដ្ឋធានីបាងកកនាខែដើមសីហា យើងនឹងលើកបង្ហាញនូវអ្វីដែលយើង បានសម្រេចនាទសវត្សកន្លងមក ហើយស្នើសុំនូវកិច្ចប្រឹងប្រែងរួមគ្នារបស់ពួកយើងឡើងវិញ ដើម្បីគាំទ្រប្រជាជននៃទន្លេមេគង្គ” លោក Clark ប្រាប់ក្នុងសន្និសីទមួយស្តីពីតំបន់ទន្លេមេគង្គ នាមជ្ឍមណ្ឌលអន្តរជាតិ Meridian នាទីក្រុង Washington ។

លោក Clark ដែលជាជំនួយរងការស្តីទីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានសំដែងក្តីកង្វល់ថា ប្រទេសចិន បានព្យាយាម “ច្រៀកយ៉ាងខ្ជាប់ខ្ជួននូវវិធីរបស់ខ្លួនដើម្បីគ្រប់គ្រង” តំបន់នេះ។

លោក Clark បានចោទប្រកាន់ប្រទេសចិន ពីបទគៀបសង្កត់ប្រទេសទាំងនោះឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមគម្រោងផ្លូវ និងខ្សែក្រវ៉ាត់ដ៏ធំរបស់ខ្លួន បើទោះជា លោកបាននិយាយថា សហរដ្ឋអាមេរិក មិនបានព្យាយាមបង្ខំប្រទេសទាំងនោះ ឲ្យធ្វើការជ្រើសរើសភាគីណាមួយក៏ ដោយ។

លោក បាននិយាយបន្ថែមថា លោក Pompeo ក៏នឹងធ្វើការសម្របសម្រួលអោយកាន់តែប្រសើរឡើង នូវកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មេគង្គ ជាមួយសម្ព័ន្ធមិត្តអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។

ខណៈសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ និងជាដៃគូពាណិជ្ជកម្មដ៏លេចធ្លោបំផុត តែទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់នូវអ្វីប្រៀបផ្ទឹមពីចម្ងាយទេ ខណៈដែលប្រទេសនានាពិចារណាលើការផ្តល់ការវិនិយោគ ដែលគាំទ្រដោយរដ្ឋាភិបាលចិន នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីចុងសប្តាហ៍។