Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO បញ្ចេញ​ប៉ាតង់​ស្មាតហ្វូន​អេក្រង់​បត់ មាន​កាមេរ៉ា​ហូត​ឡើង មិន​ធ្លាប់​ឃើញ​ពី​មុន​មក!

  • បោះពុម្ព

បើទោះបីជា នាពេលបច្ចុប្បន្ននេះ Samsung Galaxy Fold បានជួបនូវបញ្ហា និងកំពុងស្ថិតក្នុង ការជួសជុលយ៉ាងណាក្ដី ក៏ស្មាតហ្វូនអេក្រង់បត់ នៅតែរក្សាបាននូវ ភាពទាក់ទាញដដែល ហើយក៏មានមនុស្យ ជាច្រើនទៀត នៅទន្ទឹងរង់ចាំមើល Huawei

Mate X វិញម្ដង។ ផ្ទុយទៅវិញ នាពេលថ្មីៗនេះ OPPO ក៏បានដាក់បង្ហាញនូវ ការឌីហ្សាញថ្មីទៅលើ ស្មាតហ្វូនអេក្រង់បត់ ដោយធ្វើការបំពាក់ កាមេរ៉ាហូតចេញពីតួខ្លួន ដើម្បឲ្យទទួលបាន អេក្រង់លាតសល់គែមតិច ប៉ុន្ដែមិនទាន់បានចេញ រូបរាងពិតនៅឡើយ និងគ្រាន់តែជា ប៉ាតង់សិនប៉ុណ្ណោះ។

ប៉ាតង់ថ្មីចេញពី OPPO គឺបានបោះពុម្ពផ្សាយ កាលពីថ្ងែទី 7 ខែមិថុនា ឆ្នាំ 2019 ដែលបានដាក់បង្ហាញ អំពីដោះស្រាយសាមញ្ញ ដើម្បីធ្វើការកាត់បន្ថយ គែមអេក្រង់ដូចទៅនឹង ស្មាតហ្វូនធម្មតាអញ្ចឹងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យា លាក់កាមេរ៉ាមុខក្នុងតួខ្លួន ប៉ុន្ដែគ្រាន់តែមានទំហំ ធំជាងនៅលើ ស្មាតហ្វូនបន្ដិច។ រូបភាពទាំងអស់នេះ គឺបានបង្ហាញឲ្យឃើញថា យ៉ាងហោចណាស់ មានសេនស័រកាមេរ៉ា 2 គ្រាប់ និងភ្លើងជំនួយ LED Flash ឬសេនស័រអ្វីមួយ នៅខាងក្នុងម៉ូទ័រនោះផងដែរ។ ក្រៅពីនេះ លក្ខណៈនៃការប្រើប្រាស់ គឺស្រដៀងគ្នាទៅនឹង Huawei Mate X អញ្ចឹងដែរ ដោយមានអេក្រង់បត់ ស្ថិតនៅផ្នែកខាងក្រៅ ហើយខុសគ្នាដាច់ពី Samsung Galaxy Fold ដែលមានអេក្រង់បត់ នៅផ្នែកខាងក្នុងវិញ។ ប្រសិនបើយើងមើលទៅ ផ្នែកសន្ទះខាងក្រោយ នៅចំពាក់កណ្ដាល នោះគឺឃើញមាន គន្លាក់ជាច្រើន ដើម្បីធ្វើឲ្យអេក្រង់បត់ រក្សាភាពរឹងមាំល្អ។

អញ្ចឹងការប្រទះឃើញ ប៉ាតង់ថ្មីនេះ មិនមានន័យថា OPPO នឹងចាប់ផ្ដើមធ្វើការបង្កើត ស្មាតហ្វូនអេក្រង់បត់នេះ លក់លើទីផ្សារនោះទេ ដោយវាអាចនឹង ជាការសិក្សា ធ្វើតេស្ដសាកល្បង តែប៉ុណ្ណោះ។ កាលពីមុនមក OPPO ក៏ធ្លាប់បានបង្កើត ស្មាតហ្វូនអេក្រង់បត់ រួចមកហើយ ប៉ុន្ដែបានសម្រេចចិត្ត មិនទាន់ចង់ដាក់បង្ហាញ នៅក្នុងព្រឹតិ្ដការណ៍ MWC ហើយក៏អាចបណ្ដាលមកពី វាមានរូបរាងខាងក្រៅ ស្ទើរតែដូចគ្នាទៅនឹង Huawei Mate X អញ្ចឹងដែរហើយ មើលទៅ។

ដកស្រង់ចេញពីCamborReport