Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើម្បីរារាំងចិន និងរុស្ស៊ីលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម អាមេរិកត្រូវតែលក់អាវុធដល់ប្រទេសទាំងពីរនេះឲ្យបានមុនគេ

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការលក់សព្វាវុធ ទៅឲ្យប្រទេសអារ៉ាប់ រួមមានអារ៉ាប់ប៊ីសាអូឌីត  និងអេមីរ៉ាត់អារ៉ាប់រួមនោះ គឺហេតុផលមួយផ្នែកដោយសារតែ អាមេរិកចង់រារាំងកុំឲ្យរុស្ស៊ី និងចិនឆក់យកឱកាសនេះបាន។

នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិស្តីទី របស់អាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា  បញ្ហាលក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ទីមួយដើម្បីជួយប្រទេសទាំងពីរការពារខ្លួន នៅក្នុងមជ្ឈដ្ឋាននៃការគំរាមកំហែង ដ៏គ្រោះថ្នាក់  ហើយទីពីរវិញ ប្រសិនបើប្រទេសទាំងពីរ មិនអាចទិញអាវុធពីអាមេរិក ដែលជាដៃគូដ៏រឹងមាំ ជាមួយគ្នាទេនោះ  ដោយសារតែហេតុផលសន្តិសុខ ពួកគេអាចនឹងត្រូវបង្ខំចិត្ តងាកទៅរកចិន ឬមួយក៏រុស្ស៊ី។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមលក់សព្វាវុធ ទៅឲ្យប្រទេសទាំងពីរ ដោយពុំចាំបាច់ ត្រូវសុំការអនុម័តពីសភាឡើយ ខណៈសភាអាមេរិកកំពុងខិតខំរារាំងទង្វើនេះ។

អាមេរិកមានកិច្ចព្រមព្រៀង លក់អាវុធទំហំជាង ៨ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះរួមមាន ទាំងគ្រាប់បែក ១២០,០០០គ្រាប់, ការផ្តល់សេវាគាំទ្រដល់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត, ព្រមទាំងកាំភ្លើងត្បាល់, មីស៊ីលកម្ទេចរថក្រោះ និងកាំភ្លើងស៊ីបប្រភេទ 50-caliber ជាដើម៕

ដកស្រង់ពី៖ Fresh News