Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកាណាដាធ្លាប់ស្នើសុំដោះស្រាយវិវាទការទូតជាមួយចិន ប៉ុន្តែចិនមិនបានខ្វាយខ្វល់នោះឡើយ

  • បោះពុម្ព

(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ធ្លាប់បានស្នើដោយផ្ទាល់ ជាលក្ខណៈឯកជន  ឱ្យមានការរៀបចំ កិច្ចសន្ទនាមួយ ដើម្បីបិទបញ្ចប់ជម្លោះការទូតជាមួយចិន ក្រោយពីការចាប់ខ្លួន នាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei កាលពីឆ្នាំមុន ដែលបាននាំឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវប្រេះស្រាំ ប៉ុន្តែទីក្រុងប៉េកាំង មិនបានខ្វាយខ្វល់  ចំពោះសំណើពីមេដឹកនាំ កាណាដារូបនេះឡើយ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។ ជុំវិញបញ្ហានេះដែរ បើតាមអ្នកនាំពាក្យរបស់លោក Trudeau គឺលោកស្រី ឆានថាល ហ្គេកណុន (Chantal Gagnon) លោក Trudeau លើកឡើង នូវសំណើខាងលើកាលពីខែមករា កន្លងទៅមកម្ល៉េះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)។

បន្ថែមពីលើនេះ នៅក្នុងកិច្ចសន្ទនានោះ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានស្នើផងដែរឱ្យភាគីចិន ដោះលែងជនជាតិកាណាដា  ០២នាក់ ដែលកំពុងជាប់ឃុំ និងជនជាតិកាណាដាម្នាក់ទៀត ដែលត្រូវបានផ្ដន្ទាទោស ប្រហារជីវិតពីបទជួញដូរ គ្រឿងញៀន។ ប៉ុន្តែខាងទីក្រុងប៉េកាំងមិនបានខ្វាយខ្វល់នឹងសំណើនេះទេ។

គួរជម្រាបថា ការបង្ហើបពីព័ត៌មានខាងលើ កើតមានឡើងនៅចំពេល ដែលមានការអំពាវនាវនៅក្នុង ស្រុកកាន់ច្រើនឡើងឱ្យរដ្ឋាភិបាលលោក  Trudeau ចាត់វិធានការដាក់សម្ពាធលើចិន ឱ្យដោះលែងជនជាតិកាណាដាទាំង ០២ខាងលើ ដែលត្រូវបានចាប់ខ្លួន ក្រោយនាយកហិរញ្ញវត្ថុ Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន តាមសំណើរបស់សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News