Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកប្រកាសផ្តាច់ជំនួយរាប់រយលានដុល្លារ ពីប្រទេសចំនួនបីនៅអាមេរិកកណ្តាល ព្រោះតែបញ្ហាជនភៀសខ្លួន

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ឈប់ការផ្ដល់ជំនួយ ជាមូលនិធិថ្មី ដល់ប្រទេសអ៊ែលសាលប៉ាដ័រ (El Salvador), ហ្គាតេម៉ាឡា (Guatemala) និង ហុងឌួរ៉ាស់ (Honduras) ដោយសារតែ ប្រទេសក្នុងតំបន់ អាមេរិកកណ្ដាលទាំង៣នេះ  បរាជ័យក្នុងការដោះស្រាយ បញ្ហាអន្តោប្រវេសន៍។

នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី ម័រហ្គាន អ័រតាហ្គឹស (Morgan Ortagus) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្ត បញ្ឈប់ការផ្ដល់ជំនួយបន្ថែម ដល់ប្រទេសទាំងបីនេះ  រហូតទាល់តែពួកគេ ចាត់វិធានការសកម្មភាពរឹងមំា ដើម្បីកាត់បន្ថយ ចំនួនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងសម្រុកចូល ទៅកាន់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងផ្ដល់ជំនួយតាម កម្មវិធីផ្សេងៗពីគ្នាក្នុងទំហឹទឹកប្រាក់  ៣៧០លានដុល្លារ ទៅកាន់តំបន់អាមេរិកកណ្ដាល ប៉ុន្តែនឹងផ្អាក ការផ្ដល់ជំនួយបន្ថែម ១៨០លានដុល្លារ  ដែលសភាបានអនុម័ត ក្នុងឆ្នាំសារពើពន្ធ២០១៧៕

ដកស្រង់ពី៖ Fresh News