Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់៤នាក់ ក្នុងទឹកជំនន់ដ៏រហ័ស នាភាគឥសាន្តប្រទេសទួគី

  • បោះពុម្ព

យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត រងរបួសកាលពីសុក្រ ក្នុងទឹកជំនន់រហ័សក្នុងខេត្ត ភាគឥសាន្តប្រទេសទួគី នេះបើតាមក្រសួងមហាផ្ទៃ ប្រាប់កាលពីថ្ងៃសៅរ៍។

ក្រសួង ប្រាប់ថា ដងស្ទឹងចំនួន២ មានទឹកពេញហូរហៀរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ហើយទឹកជំនន់ ក៏បានវាយប្រហារស្រុក Arakli ក្នុងតំបន់សមុទ្រខ្មៅ ដោយមានប្រជាជន៦នាក់ នៅបន្តបាត់ខ្លួន។

រូបភាពតាមទូរទស្សន៍ក្នុងស្រុកមួយ បានបង្ហាញថា បំណាក់ដី បានកើតឡើងបន្ទាប់ពីទឹកភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នោះ ហើយផ្ទះ និងរថយន្តជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។ អគារសាលារៀនក្នុងតំបន់មួយ ក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមការងាររុករក និងជួយសង្រ្គោះចំនួន ២៨០នាក់ បានកំពុងបន្តប្រឹងប្រែងស្វះស្វែងរកជនដែលបានបាត់ខ្លួនទាំងនោះ។

រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់ និងកសិកម្មទួគី បានប្រាប់អ្នកកាសែតថា បំពង់រោងចក្រថាមពលវារីអគ្គិសនី បានផ្ទុះ បន្ទាប់ពីមានទឹកជំនន់ ហើយនឹងបំណាក់ដី។ ខណះទឹកភ្លៀងខ្លាំងៗ ត្រូវបានគេព្យាករណ៏ក្នុងរយះពេលប៉ុន្មានថ្ងៃខាងមុខនេះ អភិបាលខេត្ត Trabzon បានព្រមានអ្នកស្រុកពីហានិភ័យនៃបំណាក់ដី និងបានសុំឲ្យប្រជាជន នៅឲ្យឆ្ងាយពីតំបន់ដែលបានរងផលប៉ះពាល់នោះ នេះបើតាមការផ្សាយរបស់ ស៊ិនហួរ កាលពីថ្ងៃ អាទិត្យ។