Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មចំបងៗលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃច័ន្ទ

  • បោះពុម្ព

លោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក អាចនឹងដាក់បន្ថែមទណ្ឌកម្មចំបងៗមួយចំនួនទៀត មកលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ។

ប្រទេសអ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរទេ នេះបើតាមលោក Trump សង្កត់បញ្ជាក់ក្នុងបណ្តាញសង្គម twister ។ មុនពេលចាកចេញពីជំរុំ David នៅព្រឹកថ្ងៃសៅរ៍នោះ លោក Trump ក៏បានប្រាប់ដល់ក្រុមអ្នកកាសែតដែរថា ទណ្ឌកម្មបន្ថែមទាំងនោះ អាចឈានឆ្ពោះទៅមុខរកប្រទេសអ៊ីរ៉ង់ហើយ ដោយមានទណ្ឌកម្មមួយចំនួន បានកំពុងអនុវត្តន៍ “យឺតៗ” ហើយខ្លះទៀត កំពុងអនុវត្តន៍ “យ៉ាងលឿន”។

ពេលត្រូវបានសាកសួរថាតើ សកម្មភាពយោធា នៅតែកំពុងឋិតលើតុពិភាក្សាឬយ៉ាងណានោះ លោក Trump បានប្រាប់ថា “វា តែងតែឋិតលើតុ រហូតដល់យើង អាចដោះស្រាយបញ្ហានេះបាន”។ ជាការឆ្លើយតប យោធាអ៊ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក ពីកំហុសក្នុងការចាត់វិធានការណ៏សកម្មភាពយោធាលើប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ការវាយប្រហារណាមួយ អាចនាំឲ្យមានការឆ្លើយតបកំទេចពីរដ្ឋធានី Tehran ហើយធ្វើឲ្យអាមេរិកចំណាយកាន់តែច្រើន នេះបើតាមទីភ្នាក់ងារព័ត៌មាន Tasnim ផ្សាយកាលពីថ្ងៃសៅរ៍។

កាលពីថ្ងៃសុក្រ លោក Trump បានអះអាងបញ្ជាក់ថា លោក បានផ្តល់សិទ្ធិឲ្យមានការវាយប្រហារយោធា លើប្រទេសអ៊ីរ៉ង់ ក្នុងការសងសឹកបាញ់ទម្លាក់យន្តហោះ drone យោធារបស់អាមេរិកមួយគ្រឿង ប៉ុន្តែត្រូវបានផ្អាក់ប្រតិបត្តិការណ៏នោះវិញ ក្នុងរយះពេលតែ១០នាទីមុនពេលដែលពួកគេ ត្រូវអនុវត្តន៍ភារកិច្ច។

លោក Trump បានកត់សម្គាល់ថា ការស្លាប់ និងរបួសដែលអាចកើតមានពីការវាយប្រហារដែលផ្អាកនោះ គឺប្រហែលជាមានមនុស្ស 150 នាក់ ដូចនោះ គឺវាគ្មានលក្ខណៈសមាមាត្រចំពោះការបាត់បង់យន្តហោះដែលគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនោះទេ។

ឧបទ្ទវហេតុនេះ គឺកាន់តែបញ្ឆេះកំហឹងបន្ថែមលើភាពតានតឹងដែលកំពុងកើតមានចំពោះរដ្ឋធានី Washington និង Tehran ដែលចេះតែកើនឡើង ចាប់តាំងពីមានការវាយប្រហារលើនាវាផ្ទុកប្រេងចំនួន២ កាលពីសប្តាហ៏មុន ក្នុងឈូងសមុទ្រអូម៉ង Oman ក៏ដូចជាការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់ លើការមិនអនុវត្តន៍តាមច្បាប់អាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ ២០១៥ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។