Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកូរ៉េខាងជើង Kim Jong Un ទទួលលិខិតពីលោកប្រធានាធិបតីអាមេរិក Trump

  • បោះពុម្ព

មេដឹកនាំកំពូលរបស់សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺ លោក Kim Jong Un បានទទួលនូវលិខិតឯកជនមួយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នេះបើតាមសេចក្តីរាយការណ៏ពីទីភ្នាក់-ងារព័ត៌មានមជ្ឈឹមរបស់កូរ៉េ ផ្សាយកាលពីថ្ងៃអាទិត្យ។

បន្ទាប់ពីអានលិខិតនោះរួចមក លោក គីម និយាយដោយពេញចិត្តថា លិខិតនេះ គឺមាន “ខ្លឹមសារដ៏អស្ចារ្យ”។ មេដឹកនាំកំពូលម្នាក់នេះ ថ្លែងថា លោក អាចនឹង “ពិចារណាយ៉ាងម៉ត់ចត់ពីខ្លឹមសារគួរឱ្យចាប់អារម្មណ៍” នេះបើតាមទីភ្នាក់ងាររាយការណ៏បន្ថែម។

ប៉ុន្តែទីភ្នាក់ងារខាងលើ មិនបានបង្ហាញពីសេចក្តីលំអិតបន្ថែមអមពីខ្លឹមសារនៃលិខិតនោះទេ នេះបើតាមការផ្សាយរបស់សារព័ត៌មានផ្លូវការរបស់ចិន ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។