Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី ពុំបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សស្លាប់ឡើយ

  • បោះពុម្ព

(ហ្សាការតា)៖ ខណៈព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីធំៗចំនួនពីរ បានអង្រួនភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី  ពួកវាទំនងជាពុំបានបង្កឲ្យ មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមួយក៏ មនុស្សបាត់បង់ជីវិតឡើយ។

នេះបើតាម ការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។ នាវេលាព្រឹករញ្ជួយដីមួយ កម្រិត៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត Papua នៅចុងភាគខាងកើតប្រទេស ឥណ្ឌូណេស៊ី ជាមួយជម្រៅ ២១គីឡូម៉ែត្រ ក្រោមផ្ទៃដី។

ក្រោយមករញ្ជួយដីមួយទៀត កម្រិត៧.៤រ៉ិចទ័រ (ការស្ទាបស្ទង់ភ្លាមៗគឺ៧.៦រ៉ិចទ័រ) ក៏បានកើតឡើង នៅដែនសមុទ្រ Banda នៃខេត្ត Maluku ដែលនៅម្តុំ ភាគខាងកើត ឥណ្ឌូណេស៊ីដូចគ្នា។ រញ្ជួយដី៧.៤រ៉ិចទ័រនេះ មានជម្រៅ ២៣១គីឡូម៉ែត្រក្រោមបាតសមុទ្រ ឯណោះ។

ទោះបីជាហេតុការណ៍ទាំងនេះ បានបង្កភាពរញំរ គួរឲ្យកត់សម្គាល់ក៏ដោយ នៅមិនទាន់មាន ការរាយការណ៍ពីមនុស្សស្លាប់ ឬរបួស ព្រមទាំងការខូចខាតនៅឡើយទេ។

គួរជម្រាបថា ឥណ្ឌូណេស៊ីស្ថិតក្នុង ចំណោមប្រទេស ដែលនៅចំតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក  ទើបជាហេតុធ្វើឲ្យប្រទេសនេះ តែងរងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់៕

ដកស្រង់ពី៖ Fresh News