Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ចង់ឲ្យប្រទេសដទៃទៀតជាពិសេសចិននិងជប៉ុន ការពារកប៉ាល់ដឹកប្រេងដោយខ្លួនឯង នៅមជ្ឈិមបូព៌ា

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសដទៃជាពិសេស ចិននិងជប៉ុន តែម្តង គួរផ្តល់ការការពារដល់ កប៉ាល់ដឹកប្រេងពួកគេ ដោយខ្លួនឯង នៅតំបន់មជ្ឈិមបូព៌ា ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។ លោក ដូណាល់ ត្រាំ បានបង្ហោះសារ លើបណ្តាញសង្គម Twitter ដូច្នេះថា «ចិននិងជប៉ុន ទទួលបានផលប្រយោជន៍ យ៉ាងធំធេង ពីការដឹកជញ្ជូនប្រេងតា មច្រកសមុទ្រ Hormuz នៃតំបន់មជ្ឈិមបូព៌ា ហើយប្រទេសជាច្រើន ផ្សេងទៀតក៏ដូចគ្នាដែរ។

ដូច្នេះហើយ ហេតុអ្វីបានយើង ត្រូវការពារច្រកដឹកជញ្ជូននេះ សម្រាប់ប្រទេសដទៃ អស់រយៈពេលជាយូរមកនេះ  ដោយពុំបាន មួយកាក់មួយសេនសោះ ។ ប្រទេសទាំងអស់នេះ គួរតែផ្តល់ការការពារ ដល់កប៉ាល់ដឹកប្រេង របស់ពួកគេ  ព្រោះវាជាការធ្វើដំណើរមួយ ប្រកបដោយ គ្រោះថ្នាក់ »។

គួរជម្រាបថា លោក ត្រាំ បានលើកឡើងបែបនេះ នៅចំពោះមុខស្ថានការណ៍ តានតឹងជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន  បានទម្លាក់កំហុស លើទីក្រុងតេហេរ៉ង់ ជុំវិញការវាយប្រហារ កប៉ាល់ដឹកប្រេងពីរគ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ជប៉ុន នៅឈូង សមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ Hormuz បូករួមជាមួយ ការបាញ់ទម្លាក់យន្តហោះដ្រូន ស៊ើបការណ៍របស់អាមេរិក ដោយអ៊ីរ៉ង់ថែម ទៀត។ ប៉ុន្តែប្រទេសទាំងពីរ នៅតែអះអាងថា មិនចង់បង្កសង្រ្គាមដាក់គ្នាឡើយ៕

ដកស្រង់ពី៖ Fresh News