Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ បង្ហាញថាសេតវិមានកាន់តែឡប់សតិ, នេះជាសម្ដីលោក រូហានី

  • បោះពុម្ព

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ ការដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងទីក្រុងតេហេរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ដោយចាត់ទុកថាវាបង្ហាញកាន់តែច្បាស់ ពីភាពឡប់សតិ របស់សេតវិមាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ការកត់សម្គាល់ខាងលើ របស់លោក រូហានី ធ្វើឡើង នៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍រដ្ឋ និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆាំងអ៉ីរ៉ង់ ចូលជាធរមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ។

លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់ បានបង្ហាញថាសេតវិមាន កាន់តែឡប់សតិ...ហើយទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំ កំពូលអ៉ីរ៉ង់ លោក Khamenei មិនមានប្រសិទ្ធិភាព អ្វីឡើយពីព្រោះលោក គ្មានទ្រព្យសម្បត្តិ នៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់រំលឹកដែរថាយុទ្ធសាស្ត្រអត់ធ្មត់របស់អ៉ីរ៉ង់ មិនមានន័យថាយើងខ្លាច សហរដ្ឋអាមេរិកនោះទេ»។

គួរជាម្រាបថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់ អ៉ីរ៉ង់ជាច្រើននាក់ ខណៈទណ្ឌកម្ម លើរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohmmad Javad Zarif ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ។

ទណ្ឌកម្មនេះទៀតសោត ត្រូវបានធ្វើឡើង ក្រោយអ៉ីរ៉ង់បានបាញ់ទម្លាក់ យន្ដហោះដ្រូនស៊ើបការណ៍ អាមេរិកមួយគ្រឿង កាលពីសប្ដាហ៍មុន៕

ដកស្រង់ពី៖ Fresh News