បណ្តាញសង្គម

សកម្មភាពព្រះមហាក្សត្រម៉ាឡេស៊ីយាងចុះពីរថយន្ត ដើម្បីជួយអ្នករងគ្រោះថ្នាក់ចរាចរណ៍ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

(គូឡាឡាំពួ)៖ អំឡុងពេលយាងធ្វើដំណើរ លើដងផ្លូវមួយខ្សែ នៅទីក្រុងភូត្រាចាយ៉ា (Putrajaya) ភាគខាងត្បូងរ ដ្ឋធានីគូឡាឡាំពួរ  ព្រះមហាក្សត្រម៉ាឡេស៊ី បានបញ្ឈប់ក្បួនព្រះទីនាំង រថយន្តរបស់ទ្រង់ ដើម្បីស្កាត់ទៅជួយស្រ្តីម្នាក់  ដែលបានជួប គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ស្របជាមួយទ្រង់ដែរ។

សកម្មភាពនេះ ត្រូវបានប្រជាជនម៉ាឡេស៊ី ចែករំលែកតៗគ្នា លើបណ្តាញសង្គម។ បើតាមការបញ្ជាក់ ពីប៉ូលិសប្រចាំទីក្រុង Putrajaya ស្រ្តីជាអ្នកបើកបរ មានអាយុ ៣៨ឆ្នាំ បានបាត់បង់ម្ចាស់ការ លើយានជំនិះរបស់ខ្លួន ហើយក៏ជ្រុលទៅបុកខឿន ខណ្ឌចែកទ្រូងផ្លូវ  នៅតាមផ្លូវ ដើម្បីធ្វើដំណើរ ទៅបំពេញការងារ។

ពេលឃើញហេតុការណ៍នេះ ព្រះចៅស៊ូលតង់ អាប់ឌុលឡាហ៍ អាម៉េដ ហ្សាហ៍ (Sultan Abdullah Ahmad Shah) ក៏បានបង្គាប់ឲ្យឈប់ក្បួនរថយន្ តដើម្បីយាងចុះទៅមើល និងជួយជនរងគ្រោះ។ តែជាសំណាងល្អ អ្នកបើកបរម្នាក់នោះ មិនបានទទួលរងរបួស ធ្ងន់ធ្ងរឡើយ។រូបភាពនៃសកម្មភាពនេះ ត្រូវបានគេចែករំលែកតគ្នាភ្លាមៗ នៅលើបណ្តាញសង្គម។

គួរជម្រាបថា ក្រោយមកទៀតព្រះចៅស៊ូលតង់ Sultan Abdullah Ahmad Shah ក៏បានយាងបន្តដំណើរ របស់ទ្រង់ទៅជួប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) ដែលកំពុងរង់ចាំគាល់ទ្រង់នៅវាំង អ៊ីស្តាណា មេឡាវ៉ាទី (Istana Melawati) ក្នុងទីក្រុង Putrajaya។ តាមទម្លាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីតែង ត្រូវចូលគាល់ព្រះមហាក្សត្រ  មុនពេលបើកកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីជារៀងរាល់ថ្ងៃពុធ៕ 

ដកស្រង់ពី៖ Fresh News