បណ្តាញសង្គម

ប្រទេសជប៉ុន គ្រោងនឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី២១ ខែកក្កដា

ប្រទេសជប៉ុន នឹងរៀបចំការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់ នាថ្ងៃទី ២១ ខែកក្កដាខាងមុខនេះហើយ នេះបើតាមរដ្ឋាភិបាលប្រាប់ កាលពីថ្ងៃពុធ ជាការចាប់ផ្តើមយុទ្ធនាការដ៏មានប្រសិទ្ធភាព សម្រាប់អសនះពាក់កណ្តាលក្នុងសភាដែលមានអំណាចតិចតួច នៃសភាទាំងពីរ។

ការរំពឹងទុក បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី Shinzo Abe អាចនឹងអំពាវនាវផងដែរឲ្យមានការបោះឆ្នោតភ្លាមៗមួយ សម្រាប់សភាជាន់ទាបដែលមានអំណាចច្រើនជាង ប៉ុន្តែមេដឹកនាំជប៉ុន បានថ្លែងថា លោក មិនទាន់បានពិចារណាលើការផ្លាស់ប្តូរបែបនេះទេ។

លោក Abe ទំនងជាសង្ឃឹមនូវការបង្ហាញដ៏ជោគជ័យមួយ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុម ២០ (G20) នាថ្ងៃទី២៨-២៩ ខែមិថុនា ខាងមុខនេះ នាទីក្រុង Osaka ភាគខាងលិចប្រទេស ដែលនឹងបង្កើននូវ លទ្ធផលនៃប្លុកដឹកនាំរបស់លោក។

ប៉ុន្តែការបោះឆ្នោតនេះ ក៏ធ្វើតាមការខឹងសម្បារផងដែរ លើរបាយ-ការណ៍របស់រដ្ឋាភិបាល ដែលលើកឡើងថា មនុស្សចាស់ជាច្រើន នឹងមិនអាចរស់នៅពឹងលើប្រាក់សោធននិវត្តន៍តែម្យ៉ាងនោះទេ។ ការខឹងសម្បារនោះ បានលេបត្របាក់អត្រាគាំទ្ររបស់លោក Abe ប៉ុន្តែការគាំទ្រសម្រាប់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅតែមានចំនួនតិចតួច សម្រាប់គណបក្សប្រឆាំងដែលបែកខ្ញែក។

រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្ស LDP ត្រូវបានគេរំពឹងថា រក្សាសម្លេងភាគច្រើនរបស់ខ្លួន ប៉ុន្តែប្រហែលជាមានវត្តមានថយចុះ នៅក្នុងសភា នេះបើតាមការផ្សាយរបស់ Channel News Asia កាលពី ថ្ងៃ ពុធ។