Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតកប៉ាល់-រោងចក្រនុយក្លេអ៊ែរដំបូងបំផុតក្នុងលោក ត្រូវរដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតឲ្យដំណើរការ!

  • បោះពុម្ព

(ម៉ូស្គូ)៖ នៅទីបំផុតរដ្ឋាភិបាលរុស្ស៊ី បានយល់ព្រមអនុញ្ញាត ឱ្យកប៉ាល់រោងចក្រ ថាមពលនុយក្លេអ៊ែរ ដំបូងគេបំផុតមួយ នៅលើពិភពលោកឈ្មោះ អាកាដេមីក ឡូម៉ូណូសូវ (Akademik Lomonosov) ចាប់ផ្ដើមបំពេញតួនាទី ផ្គត់ផ្គង់ថាមពលអគ្គិសនី របស់ខ្លួនហើយ។

នេះបើតាមក្រុមហ៊ុន រ៉ូសាថុម (Rosatom) ដកស្រង់ និងចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា  «ក្រុមហ៊ុន រ៉ូសេនឺហ្គោអាថុម (Rosenergoatom) ដែលបុត្រសម្ព័ន្ធរបស់ Rosatom ត្រូវបានរដ្ឋាភិបាល ទីក្រុងម៉ូស្គូ អនុញ្ញាតឱ្យប្រើប្រាស់ កប៉ាល់-រោងចក្រថាមពលនុយក្លេអ៊ែរ Akademik Lomonosov ក្នុងរយៈពេល ១០ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៩»។

គួរបញ្ជាក់ថា Akademik Lomonosov ត្រូវបានផលិតឡើងក្នុងការគោលបំណងផ្គត់ផ្គង់ថាមពល អគ្គិសនីដល់តំបន់សំខាន់មួយចំនួន  ស្ថិតនៅភាគខាងជើងបំផុត និងខាងកើតបំផុតរបស់រុស្ស៊ី។ កប៉ាល់រោងចក្រ ថាមពលនុយក្លេអ៊ែរ មានបំពាក់ដោយរ៉េអាក់ទ័រ KLT-40S ចំនួន ០២ មានសមត្ថភាពផលិតថាមពលអគ្គិសនី ៣៥ម៉េហ្គាវ៉ាត់ ដែលផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ដល់ទីក្រុងមួយ ដែលមានប្រជាជន រស់នៅប្រមាណ ១០០,០០០នាក់៕

ដកស្រង់ពី៖ Fresh News