បណ្តាញសង្គម

ទាហានអាមេរិក ២នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្កានីស្ថាន

ទាហានអាមេរិកចំនួន ២នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអាហ្កា-នីស្ថាន កាលពីថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យបេសកកម្មគាំទ្រ ដែលដឹកនាំដោយអង្គការណាតូ ប្រចាំប្រទេសអាហ្កានីស្ថាន អះអាងបញ្ជាក់ប្រាប់កាសែតស៊ិនហួរ តាមទូរស័ព្ទ។

លោកស្រី មិនបានផ្តល់នូវព័ត៌មានលម្អិតពីឧបទ្ទវហេតុ ដែលឈានដល់ការសម្លាប់ទាហានទាំងពីររូបនោះទេ ប៉ុន្តែពួកតាលីបង់ បានប្រាប់ក្នុងសេចក្តីថ្លែងការណ៏ថា ពួកសកម្មប្រយុទ្ធរបស់ខ្លួន បានលបពួនស្ទាក់វាយប្រហារកងកម្លាំងអាមេរិក ក្នុងស្រុក Sayed Abad នៃខេត្ត Wordak របស់ប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃអង្គារ៍ ហើយបានសម្លាប់ទាហានអាមេរិកអស់២នាក់។

គ្រោះថ្នាក់នេះ បានកើតឡើងរាប់សិបម៉ោង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការ-បរទេសអាមេរិក Mike Pompeo បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសជាសាធារណះ ទៅកាន់ទីក្រុង Kabul កាលពីថ្ងៃអង្គារ៍ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍៕