Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន បានអំពាវនាវកិច្ចប្រជុំ G20 នាពេលខាងមុខ ឲ្យគាំទ្រដល់ពហុតោភាគី

  • បោះពុម្ព

ប្រទេសចិន សង្ឃឹមថា កិច្ចប្រជុំកំពូល G20នាពេលខាងមុខ ក្នុងទីក្រុង Osaka របស់ប្រទេសជប៉ុន អាចបញ្ជូននូវសញ្ញាដ៏រឹងម៉ាំនៃកិច្ចគាំទ្រពហុ-តោភាគី និងប្រឆាំងលើឯកតោភាគី នេះបើអ្នកនាំពាក្យក្រសួងការបរទេសចិន ប្រាប់កាលពីថ្ងៃអង្គារ៍។

យោងតាមការផ្សាយរបស់បណ្តាញព័ត៌មាន មូលនិធីរូបីយប័ណ្ឌអន្តរ-ជាតិ (IMF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញនូវរបាយការណ៏រៀងៗខ្លួន កាលពីថ្ងៃចន្ទ ដោយសំដែងនូវក្តីកង្វល់លើទស្សនះវិស័យសេដ្ឋកិច្ចពិភពលោក។ របាយការណ៏ បានផ្សាយថា វិធានាការណ៏រឹតបន្តឹងជាច្រើន ដែលលើកដោយសមាជិក G20 ក៏ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្ម ក្នុងចំណោមនោះ គឺអាចសម្រួលភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក។

ជាការឆ្លើយតប មន្រ្តីអ្នកនាំពាក្យខាងលើ បានថ្លែងថា ស្ថេរភាព និងភាពមិនច្បាស់លាស់ក្នុងសេដ្ឋកិច្ចពិភពលោក គឺជាសំខាន់ដោយសារតែភាពតានតឹងពាណិជ្ជកម្ម ដែលកើនឡើងពីឯកតោភាគី ភាពការពារនិយម និងការអនុវត្តដោយបំពាន។

អ្នកនាំពាក្យនោះ បានបន្តថា ប្រទេសចិន បានតស៊ូមតិនឹងពាណិជ្ជកម្មសេរី និងការការពារសុវត្ថិភាពនៃប្រព័ន្ធពាណិជ្ជកម្មដែលផ្នែកលើច្បាប់ពហុតោភាគី។ ប្រទេសចិន គឺជាជនរងគ្រោះម្នាក់នៃការរឹតត្បិតពហុពាណិជ្ជកម្ម ហើយតែងតែឈរលើជួរមុខនៃការប្រឆាំងតបនឹងឯកតោភាគី ការការពារនិយម និងការអនុវត្តដោយបំពាន។

ប្រទេសចិន ក្រោកឈររួចជាស្រេច ដើម្បីស្វែងរកមតិជាឯកច្ឆ័ន និងដំណោះស្រាយជាមួយនឹងសមាជិក G20 នាកិច្ចប្រជុំកំពូលក្នុងទីក្រុង Osaka លើការលើកស្ទួយកំណើនពាណិជ្ជកម្មសកលលោក ការនាំមុខកិច្ចអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ការធ្វើឲ្យប្រសើរនូវអភិបាលសកលលោក និងដោះស្រាយជាមួយនឹងរាល់ហានិភ័យ និងបញ្ហាប្រឈមនានា នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍៕